កីឡា
ក្រុមបាល់ទាត់ Mate JR Sport Club កំពុងបណ្តុះបណ្តាលយុវជនជាច្រើនឲ្យបោះជំហានទៅជាកីឡាករអាជីព
ក្រុមបាល់ទាត់ Mate JR Sport Club កំពុងបណ្តុះបណ្តាលថ្នាលយុវជននៅរាជធានីភ្នំពេញជាច្រើននាក់រហូតមានយុវជនមួយចំនួនទទួលបានឱកាសចូលរួមជាមួយក្រុមថ្នាលយុវជនរបស់ក្លិបអាជីពថែមទៀត។

អ្នកស្រី គង់ ផល្លា មានកូនប្រុសម្នាក់ កំពុងហ្វឹកហាត់នៅក្រុម Mate JR បានឲ្យដឹងថា អ្នកស្រីបានឲ្យកូនចូលហ្វឹកហាត់កីឡាបាល់ទាត់នៅ Mate JR Sport Club ដែលមានទីតាំងស្ថិតនៅបុរីប៉េងហួត រយៈប្រមាណ ៤ ឆ្នាំមកហើយ។ ការហ្វឹកហាត់ជាមួយក្រុមបានប្រមាណ ៦ ខែដំបូង កូនរបស់អ្នកស្រីត្រូវធ្វើតេស្តជាប់ និងជ្រើសរើសទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់រយៈពេលមួយខែ ក្នុងចំណោមយុវជនកម្ពុជាចំនួន ១២នាក់។
អ្នកស្រីបានបន្តថា តាមអ្នកស្រីដឹង មានក្មេងៗជាច្រើនកំពុងហ្វឹកហាត់នៅ Mate JR Sport Club។ ទាំងនេះហើយដែលជួយបើកផ្លូវឲ្យកុមារអភិវឌ្ឍខ្លួនឆ្ពោះទៅរកការក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានយុវជនជាច្រើនបានធ្វើតេស្តជាប់នៅក្រុមយុវជនរបស់ក្លិបអាជីពមានដូចជា វិសាខា ព្រះខ័នរាជស្វាយរៀង និងកងយោធពលខេមរភូមិន្ទ ជាដើម។ ជាមួយគ្នានេះ យុវជនជាច្រើននាក់ទទួលបានឱកាសទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។

ជាមួយគ្នានេះ អ្នកស្រី ហែម វ៉ាន់ណៃ ដែលមានកូនប្រុស ៣ នាក់កំពុងហ្វឹកហាត់នៅ Mate JR បានយល់ថា៖«ខ្ញុំរីករាយដែលក្លិប Mate JR បណ្តុះបណ្តាលថ្នាលយុវជនកម្ពុជា ពីព្រោះក្រុមមាន គ្រូៗល្អច្រើន មានសកម្មភាពប្រកួតច្រើន មានការយកចិត្តទុកដាក់ខ្ពស់ជាមួយក្មេងៗ ធ្វើឱ្យក្មេងៗមានភាពរីករាយ។ កូនៗរបស់អ្នកស្រីទាំង ៣ នាក់បានកំពុងអភិវឌ្ឍខ្លួនយ៉ាងល្អទាំងកាយសម្បទា ស្មារតី និងសុខភាព។
យុវជន ម៉ាក សុទ្ធាពិសិដ្ឋ នាយកប្រតិបត្តិក្លិបបាល់ទាត់ Mate JR Sport Club បាននិយាយថា ខ្លួនពិតជារីករាយដែលទទួលបានដៃគូក្នុងការឧបត្ថម្ភគាំទ្រនឹងជួយឲ្យក្រុមមានកម្លាំងចិត្តក្នុងការបណ្តុះបណ្តាលថ្នាលឲ្យចាប់ក្តីស្រមៃរបស់ខ្លួន ឃ្លាតឆ្ងាយពីការប្រើប្រាស់ពេលវេលាឥតប្រយោជន៍។

យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ក៏ជាសមាជិករបស់ក្រុម U16 វិសាខា ដែលកំពុងលេងក្នុងលីគយុវជនកម្ពុជាអាយុ១៦ ឆ្នាំ (Cambodian Youth League 2026) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
តាមរយៈការបណ្តុះបណ្តាលថ្នាលយុវជនរាប់រយនាក់អស់រយៈពេលជាច្រើននាក់ ក្រុម Mate JR Sport Club ទទួលបានការលើកទឹកចិត្តពីសហគមន៍ និងការរឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជនក្នុងនោះមានធនាគារស៊ីអាយអិមប៊ីរយៈពេល ១ ឆ្នាំ ដើម្បីរួមចំណែកជួយអភិវឌ្ឍធនធានកីឡាករ កីឡាការិនីបាល់ទាត់នៅកម្ពុជា។ ក្លិបបាល់ទាត់ Mate JR Sport Club ក្រៅពីបណ្តុះបណ្តាលយុវជនថ្នាល ដោយគ្រូបង្វឹកខ្មែរ និងបរទេសដែលមានបទពិសោធន៍ច្រើន ក៏មានចូលរួមប្រកួតប្រជែងតាមពានរង្វាន់យុវជននានា នៅក្នុងប្រទេសផងដែរ៕

អត្ថបទ៖ វិរបុត្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


