កីឡា
Odawara ឡើងឈរលេខ ៤ សម្រាប់ Top Scorer ពាន AFC Challenge League
ខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង Takashi Odawara ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។

នៅពេល ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ ២-១ លើ ភ្នំពេញក្រោន ក្នុងជើងទី២ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ខ្សែការពារសញ្ជាតិជប៉ុន Takashi Odawara រកបាន ២ គ្រាប់។
២ គ្រាប់ខាងលើនេះបន្ថែមលើ ២ គ្រាប់រកបានក្នុងសន្សំពិន្ទុក្នុងពូលគឺ Odawara រកបាន ១ គ្រាប់នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ SP Falcons ៣-០ និង ១ គ្រាប់ទៀតនៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ Ezra FC ៣-០ ដូច្នេះ Odwara រកបាន ៤ គ្រាប់ បានឡើងទៅឈរលេខ ៤ ក្នុងចំណោមកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ។

ចំណែកកីឡាករ ៣ នាក់ទៀតដែលមានគ្រាប់បាល់ច្រើនជាង Odawara គឺសុទ្ធតែជាខ្សែប្រយុទ្ធ។ កីឡាករ Mose Dyer របស់ភ្នំពេញក្រោន រកបាន ៧ គ្រាប់ ស្ថិតនៅលេខ ១ ប៉ុន្តែពេលនេះ ភ្នំពេញក្រោន បានធ្លាក់ហើយ។

ចំណាត់ថ្នាក់លេខ២ បានទៅខ្សែប្រយុទ្ធ Kwame Peprah របស់ ព្រះខ័នរាជស្វាយរៀង រកបាន ៦ គ្រាប់ ហើយកំពុងក្លាយជាកីឡាករប្រជែងពានស្បែកជើងមាស ដោយសារក្លិបបានបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Ousam Gai របស់ក្លិបហ្វីលីពីន Manila Digger រកបាន ៥ គ្រាប់ក៏ជាគូប្រជែងស្បែកជើងមាសដែរដោយក្រុមនេះត្រូវជួប ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

- កីឡាករ Mose Dyer (ភ្នំពេញក្រោន) រកបាន ៧គ្រាប់
- កីឡាករ Kwame Peprah (ព្រះខ័នរាជស្វាយរៀង) រកបាន ៦ គ្រាប់
- កីឡាករ Ousam Gai (Manila Digger) រកបាន ៥ គ្រាប់
- កីឡាករ Takashi Odawara (ព្រះខ័នរាជស្វាយរៀង) រកបាន ៤ គ្រាប់

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


