កីឡា
Sadio Mane ចេញសេចក្តីថ្លែងការណ៍ថា ការប្រកួតនៅអាហ្វ្រិកមានអំពើពុករលួយច្រើន
កីឡាករជម្រើសជាតិសេណេហ្គាល់ Sadio Mane បានចេញសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួនត្រូវបានកាត់សេចក្តីឲ្យចាញ់ ម៉ារ៉ុក ០-៣ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអាហ្វ្រិក ឆ្នាំ ២០២៥។

សេណេហ្គាល់ បានឈ្នះជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំ ២០២៥ បានប្រមាណ ២ ខែមក ហើយ បន្ទាប់ពីពួកគេបានឈ្នះ ក្រុមជម្រើសជាតិម៉ារ៉ុក ដោយលទ្ធផល ១-០ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៦។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ នៅចុងម៉ោង អាជ្ញាកណ្តាលបានផ្តល់ពិន័យ ១១ ម៉ែត្រ ឲ្យម្ចាស់ផ្ទះ ម៉ារ៉ុក ដែលបានធ្វើឲ្យ សេណេហ្គាល់ មិនពេញចិត្ត និងបានដើរចេញពីទីលានប្រមាណ ២០ នាទីដើម្បីជាការតវ៉ាប្រឆាំងនឹងអាជ្ញាកណ្តាល។
នៅពេលនោះ ម៉ារ៉ុក បានស៊ុតបាល់ ១១ ម៉ែត្រ មិនចូល ដែលធ្វើឲ្យលទ្ធផល ស្មើគ្នា ០-០ សម្រាប់ ៩០ នាទី ហើយត្រូវបន្ថែមម៉ោង ១៥ នាទីពីរដង។ ការប្រកួត ១៥ នាទីពីរដង សេណេហ្គាល់ រកបាន ១ គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះដើម្បីគ្រងជើងឯក។ ទោះបីជាយ៉ាងណា មានការតវ៉ា ដោយចោទថា ក្រុមសេណេហ្គាល់ បានប្រព្រឹត្តធ្ងន់ធ្ងរទៅវិញ។ ពួកគេចោទថា កីឡាករសេណេហ្គាល់ដើរចេញពីទីលានទាំងការប្រកួតមិនទាន់ចប់ដែលនេះជាកំហុសធ្ងន់ធ្ងរ ទើបនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ ក្រុមវិច្ឆ័យរបស់សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិកបានសម្រេចឲ្យ សេណេហ្គាល់ ចាញ់ ០-៣ ហើយផ្តល់ពានរង្វាន់ទៅម៉ារ៉ុកវិញ។

កីឡាករ Sadio Mane ចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនដោយបានលើកឡើងពីអំពើពុករលួយ និងបាល់ទាត់ទ្វីបអាហ្វ្រិកដើរថយក្រោយ។
កីឡាករបានសរសេរថា ៖«អ្វីដែលបានកើតឡើងកន្លងយូរទៅហើយ។ នេះមិនមែនជាបាល់ទាត់ដែលយើងទាំងអស់គ្នាខំប្រឹងនោះទេ។ នេះមិនមែនជាទ្វីបអាហ្វ្រិកដែលយើងជឿទុកចិត្តនោះទេ។ មានអំពើពុករលួយជាច្រើនកើតមាននៅក្នុងការប្រកួតរបស់ពួកយើង ហើយវាកំពុងតែសម្លាប់ឆន្ទៈអ្នកគាំទ្ររាប់លាននាក់ទូទាំងទ្វីប។ កីឡាករបានលះបង់គ្រប់បែបយ៉ាងនៅលើទីលាន ប៉ុន្តែការសម្រេចលើការប្រកួត និងពានរង្វាន់ បែរជានៅក្រៅទីលានទៅវិញ»។

«ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងដែលមិនគ្រាន់តែប្រទេស សេណេហ្គាល់ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បាល់ទាត់អាហ្វ្រិកទាំងមូល។ យើងសមតែទទួលបានល្អប្រសើរ។ អ្នកគាំទ្រសមតែទទួលបានយុត្តិធម៌ តម្លាភាព និងការគោរព»។
សូមបញ្ជាក់ថា Sadio Mane ត្រូវបានគេឃើញជាកីឡាករម្នាក់ដែលបន្តស្ថិតនៅលើទីលាន មិនដើរចេញពីទីលានទេ ខណៈពេលមិត្តរួមក្រុមផ្សេងៗទៀតបានដើរចេញពីលានដើម្បីជាការតវ៉ាទៅនឹងអាជ្ញាកណ្តាលសម្រាប់ការដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ៕

ប្រែសម្រួល៖ វិរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


