កីឡា
ក្លឹបប្រដាល់នាគរាជចតុមុខ ប្រកាសសុំលុបកម្មវិធីប្រកួតទាំងអស់របស់ ឡុង ប៉េងលឿន
បន្ទាប់ពីជួបបញ្ហារបួសបាក់ឆ្អឹងជើងកាលពីថ្មីៗនេះរួចមកក្លឹបប្រដាល់នាគរាជចតុមុខ បានប្រកាសសុំទោសចំពោះម្ចាស់កម្មវិធីផ្សេងៗផងដែរ ព្រោះត្រូវសុំលុបការប្រកួតរបស់កីឡាករ ឡុង ប៉េងលឿង ទាំងអស់ដោយសាររបួសមិនអាចឡើងប្រកួតបាន។

របួស ឡុង ប៉េងលឿន
កីឡាករ ឡុង ប៉េងលឿន សិស្សគុននៃក្លឹបប្រដាល់នាគរាជចតុមុខ បានបញ្ជាក់ថារូបគេបានមានរបួសបាក់ឆ្អឹងជើងហើយអំឡុងពេលហ្វឹកហាត់កាលពីថ្មីៗនេះ។ ជាមួយគ្នានោះដែរអ្នកលេងគុនខ្មែររូបនេះសម្ដែងការសុំទោសចំពោះម្ចាស់កម្មវិធីផងដែរដែលរូបគេខកខានមិនអាចប្រកួតជូននៅពេលនេះ ខណៈការហ្វឹកហាត់ត្រៀមខ្លួនគឺបានពេញល្អទៅហើយ។
ចំណែកខាងក្លឹបវិញក៏បានបង្ហោះសារសុំទោសផងដែរ និងប្រកាសលុបកម្មវិធីប្រកួតទាំងអស់នៅពេលនេះ ព្រោះកីឡាករមានរបួសដូចខាងលើនេះទៅហើយ។ យ៉ាងណាការវិលត្រឡប់វិញនោះទាល់តែកីឡាករ ឡុង ប៉េងលឿន ជាសះស្បើយឡើងវិញ។

កីឡាករ ឡុង ប៉េងលឿន
បញ្ជាក់ដែរថា កីឡាករ ឡុង ប៉េងលឿន ជាអ្នកប្រដាល់ចាស់វស្សាមួយរូបក្នុងវិស័យកីឡាមួយនេះ។ ចូលក្នុងគុនខ្មែររយៈពេលយូរមែន ប៉ុន្តែរូបគេនៅតែរក្សាទម្រង់ប្រកួតបានល្អមិនចាញ់កីឡាករជំនាន់ក្រោយនោះឡើយ។ យ៉ាងណាជាអកុសលកាលពីថ្មីៗនេះរូបគេបានជួបគ្រោះថ្នាក់បាក់ឆ្អឹងទៅហើយអំឡុងពេលហ្វឹកហាត់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


