នារី​ពូកែ​​ដៃ Jackie ប្រាប់​យុទ្ធសាស្ត្រ​យក​ឈ្នះ​ Ekaterina ថ្ងៃទី២៩មេសានេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

នារី​ពូកែ​​ដៃ Jackie ប្រាប់​យុទ្ធសាស្ត្រ​យក​ឈ្នះ​ Ekaterina ថ្ងៃទី២៩មេសានេះ

បានផុស

នៅ

កីឡាការិនីហ្វីលីពីន-អាមេរិក Jackie Buntan ​ត្រូវ​ឡើង​សង្វៀន ONE ជា​លើក​ទី​២​នា​ចុង​ខែ​មេសា​នេះ បន្ទាប់​ពី​បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​លើក​ទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៩ ខែ​មេសា ឆ្នាំ​២០២១​នេះ Jackie Buntan ត្រូវ​ត​ទល់​នឹង​កីឡា​ការិនី Ekaterina Vandaryeva នៅ​ព្រឹត្តិការណ៍ស៊េរី​ទី​៤​​ “ONE on TNT IV”​ដែល​ផ្សាយ​ទៅ​កាន់​ម៉ោងពិសេស​នៅ​អាមេរិក។

អ្នក​តាម​ដាន​ប្រដាល់​ទូទាំង​ពិភព​លោក​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡាការិនី​វ័យ​ក្មេង​ Buntan ដែល​បាន​​ប្រកួត​លើក​ទី១​ឈ្នះ​ដាច់​លើ​កីឡាការិនី​ថៃ​កំពុង​ល្បី​ឈ្មោះ​ Wondergirl Fairtex ​​កាល​ខែ​កុម្ភៈ​កន្លង​ទៅ។ ពេល​នោះ នាង​វ៉ៃ​ពោរពេញ​ដោយ​បច្ចេកទេស​គឺ​ចូល ចេញ និង​ការពារ​បាន​យ៉ាង​លឿន​រហ័ស ហើយ​កណ្តាប់​ទាំង​ឆ្វេង និង​ស្តាំ​ចេញ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ សូម្បី​តែ​ជើង​​ នាង​ក៏​ទាត់​បាន​ល្អ​ថែម​ទៀត។ នាង​បាន​វ៉ៃ​កីឡាការិនី​ថៃ​ Wondergirl ឲ្យ​ដួល​អាជ្ញាកណ្តាល​រាប់​៨​នៅ​ទឹក​ទី​១ និង​នៅ​ទី​៣​ចេញ​អាវុធ​ផ្ទួន​ៗ​ស្ទើរ​តែ​ឲ្យ​កីឡាការិនី​ថៃ​សន្លប់​ទៅ​ហើយ។

តាម​រយៈ​ជំនាញ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ អ្នក​ស្នេហា​ប្រដាល់​ទូទាំង​ពិភព​លោក​ពិត​ជា​ចង់​ឃើញ​ Jackie Buntan ឡើង​ប្រកួត​ទៀត​ណាស់។ ទី​បំផុត មិនដល់​ជាង​២​ខែ​ផង នាង​ទទួល​បាន​ឱកាស​ទៀត​ហើយដោយ​ត្រូវ​ជួប​កីឡាការិនី​បេឡារុស្ស Ekaterina។

Jackie បាន​ប្រាប់​ថា ដៃ​គូ​ខាង​មុខ​នេះ​មាន​កម្ពស់​ខ្ពស់ និង​ទាត់​ជើង​ឆ្វេង​បាន​ល្អ ដូច្នេះ​នាង​ត្រូវ​តែ​រៀប​ចំ​ផែន​ការ​ប្រកួត​ឲ្យ​ច្បាស់​លាស់​ទើប​អាច​យក​ឈ្នះ​បាន។ នាង​បាន​ពន្យល់​ថា ៖«ខ្ញុំ​ជឿ​ថា លក្ខណៈ​ពិសេស​ដែល​ខ្ញុំ​អាច​យក​ប្រៀប​ Ekaterina គឺ​ចូល​កៀក។ យុទ្ធសាស្ត្រ​របស់​ខ្ញុំ​គឺ​ចូល​ឲ្យ​កៀក និង​ចេញ​កណ្តាប់​ដៃ​វ៉ៃ​ឲ្យ​លឿន​ៗ ហើយ​ដក​ថយ​វិញ​ដើម្បី​ការពារ»។ «ខ្ញុំ​ឃើញ​គាត់​ប្រកួត​ជាមួ Janet ដូច្នេះ​ខ្ញុំ​​ដឹង​ពី​អ្វី​ដែល​ជា​ចំណុច​ល្អ​របស់គាត់។ ខ្ញុំ​ជឿ​ថា ល្បឿន​​កណ្តាប់​ដៃឆ្វេង​ស្តាំ និង​ការ​ទាត់​របស់​ខ្ញុំ​ជា​កត្តាសំខាន់​ដើម្បី​ឲ្យ​ឈ្នះ​ការ​ប្រកួត​មួយ​នេះ»។ ​ នាង​បាន​សង្កត់​ធ្ងន់។

Jackie Buntan បាន​បន្ថែម​ថា នាង​បាន​យល់​ច្បាស់​ពី​អាវុធ​របស់​ដៃ​គូ ដូច្នេះ​ប្រសិន​បើ​នាង​ធ្វេស​ប្រហែស​នឹង​នាំ​ឲ្យ​មាន​ផល​មិនល្អ​សម្រាប់​ការ​ប្រកួត​នេះ។ សម្រាប់​ការ​​ប្រកួត​នេះ នាង Jackie Buntan​ មាន​កត្តា​ពីរ​ចំណុច​​​ទៀត​ដែល​ធ្វើ​ឲ្យ​នាង​មានទំនុក​ចិត្ត​ខ្លាំង។ ទី​១ ការផ្តល់​ដំបូន្មាន​ពី​ជើង​ឯក​ពិភព​លោក​ Todd ដែល​ជា​មិត្ត​រួម​ក្លឹប និង​ទី​២​ជ័យជម្នះ​លើ Wondergirl ពី​ការ​ប្រកួត​លើក​ទី​១។

ឱកាស​មាស​អាច​នឹង​ស្ថិត​នៅ​ចំពោះ​មុខ ប្រសិន​បើ​កីឡាការិនី​ហ្វីលីពីន-អាមេរិក​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​​នា​ព្រឹក​​​ថ្ងៃ​ព្រហស្បតិ៍​នេះ នោះ​គឺ​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services