កីឡា
៥ ចំណុច ត្រូវដឹងមុនទៅទស្សនា ព្រះខ័នរាជស្វាយរៀង ប៉ះ Manila Digger
ការទស្សនាការប្រកួតបាល់ទាត់នៅលើទីលានជាគោលដៅសំខាន់សម្រាប់អ្នកគាំទ្រគ្រប់រូបដើម្បីលើកទឹកចិត្តដល់កីឡាករ និងក្រុមរបស់ខ្លួន ប៉ុន្តែក្រៅពីបាល់ទាត់ ក៏មានអ្វីពិសេសផ្សេងទៀតដែលអ្នកគាំទ្រគួរដឹងដែរ។
- ការប្រកួតអន្តរជាតិចុងក្រោយនៅកម្ពុជារដូវកាលនេះ

ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Manila Digger ធ្វើនៅវេលាម៉ោង ៧ យប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។ នេះជាការប្រកួតអន្តរជាតិចុងក្រោយសម្រាប់ក្លិបនៅលើទឹកដីកម្ពុជា ពីព្រោះជើងទី២ ថ្ងៃទី១៦ ខែមេសា នៅប្រទេសហ្វីលីពីន ហើយប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រ គឺធ្វើនៅប្រទេសក្នុងតំបន់អាស៊ីខាងលិច។
- តម្លៃសំបុត្រ

សំបុត្រសម្រាប់ចូលទស្សនាការប្រកួតអន្តរជាតិដ៏សំខាន់នៅលើដីកម្ពុជានេះ គឺមានតែមួយប្រភេទគត់ តម្លៃ ៨០០០រៀល។ សំបុត្រអាចរកទិញបានតែនៅលើ App របស់ក្លិបព្រះខ័នរាជស្វាយរៀង តែម្យ៉ាង គឺគ្មានសំបុត្រជាសន្លឹកក្រដាសឡើយ។ ការធ្វើបែបនេះងាយស្រួលសម្រាប់អ្នកគាំទ្រទិញ មិនចំណាយពេលវេលាយូរ មិនបារម្ភបាត់បង់ ខូចរហែក និងមិនធ្វើឲ្យប៉ះពាល់បរិស្ថាន។
- តារាចម្រៀងច្រៀងជូនកម្សាន្ត

មុនការប្រកួតចាប់ផ្តើម ចន្លោះម៉ោងសម្រាកវគ្គទី១ និងក្រោយការប្រកួត អ្នកគាំទ្រនឹងបានទស្សនាកម្សាន្តតាមរយៈការបកស្រាយបទចម្រៀងរបស់លោក រៀម សុខភារម្យ, ម៉ម ពេជ្ជរិទ្ធ, តារាចម្រៀងស្រី រ៉ាប៊ី និងឌីជេ DJz Zanako។ ប្រការនេះបានផ្តល់ឲ្យអ្នកគាំទ្រទទួលបានភាពសប្បាយរីករាយលើសពីទស្សនាបាល់ទាត់។
- កម្មវិធីកម្សាន្ត

មិនត្រឹមតែប៉ុណ្ណោះ អាចនឹងមានកម្មវិធីកម្សាន្តផ្សេងៗទៀតនៅខាងមុខពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមការប្រកាសរបស់ក្លិបគឺថា មុនការប្រកួត នឹងមានសង្ក្រាន្តព្រះខ័នរាជស្វាយរៀង ទីតាំងលក់ផលិតផល ការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តជាដើម។ តើអ្នកគាំទ្រចង់ឲ្យមានទេ?
- ធ្វើដំណើរដោយ TADA បញ្ចុះតម្លៃ

ចំណុចសំខាន់មួយទៀត ដើម្បីងាយស្រួលដល់អ្នកទស្សនាក្នុងការធ្វើដំណើរដោយមិនចង់ប្រាស់មធ្យោបាយផ្ទាល់ខ្លួន បងប្អូនអាចធ្វើដំណើរតាម TADA ដោយប្រើកូដ PKRSVR នឹងទទួលបានការបញ្ចុះតម្លៃ ៤០០០រៀល x ២ដង ទាំងទៅ និងមក។ សុពលភាពសម្រាប់ថ្ងែទី ៩ ខែមេសា ប៉ុណ្ណោះ។
កុំភ្លេចណា! ចូលរួមគាំទ្រ និងលើកទឹកចិត្តទាំងអស់គ្នាដល់ក្រុមកីឡាករ និងថ្នាក់ដឹកនាំក្លិបដើម្បីមុខមាត់បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


