កីឡា
គ្រូ Manila Digger ថា ផែនការធំបំផុតល្ងាចនេះ គឺឈ្នះព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹករបស់ក្រុម Manila Digger លោក Kim Versales បានបង្ហើបពីផែនការធំបំផុតរបស់លោក សម្រាប់ការប្រកួតថ្ងៃនេះគឺមក កម្ពុជា លើកនេះ ដើម្បីយកឈ្នះ ព្រះខ័នរាជស្វាយរៀង ទៅស្រុកវិញ។

លោក Kim Versales ថា ក្រុមលោកបានត្រៀមខ្លួន និងរៀបចំក្រុមរួចរាល់ហើយ មុនការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League ទល់នឹង ព្រះខ័នរាជស្វាយរៀង។ ទោះបីជាយ៉ាងណា លោកមានការរំពឹងខ្ពស់សម្រាប់ការប្រកួតនេះ ថា ក្រុមរបស់លោកនឹងអាចទទួលបានជ័យជម្នះលើ ព្រះខ័នរាជស្វាយរៀង នៅទឹកដី កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Kim Versales បានមានប្រសាសន៍ ថា៖ «ពួកយើងបានត្រៀមក្រុមយ៉ាងល្អ ហើយរំពឹងថានឹងមានការប្រកួតដ៏ល្អមួយនៅថ្ងៃស្អែកពី Manila Digger។ […] សម្រាប់ពួកយើង យើងមិនអាចបង្ហាញផែនការរបស់យើងសម្រាប់ការប្រកួតនេះបានទេ។ យើងគ្រាន់តែចង់ឲ្យអ្នករំពឹងថា នឹងមានការប្រកួតដ៏ល្អមួយពីក្រុមយើងនៅថ្ងៃស្អែក…»។
គ្រូបង្វឹក Manila Digger បានបន្ថែម ថា៖ « ផែនការរបស់យើងគឺត្រូវយកជ័យជម្នះនៅទីនេះនៅថ្ងៃស្អែក។ នោះគឺជាគោលដៅធំរបស់យើង យើងត្រូវការសមិទ្ធផលដ៏ធំមួយនៅថ្ងៃស្អែក នៅទីនេះលើទឹកដីរបស់អ្នក។ នោះគឺជាផែនការរបស់យើង។ ប៉ុន្តែសម្រាប់ផែនការលម្អិត វាគឺជាផែនការផ្ទាល់ខ្លួនរបស់យើងរួចហើយ»។

គួរបញ្ជាក់ ថា ក្រុម Manila Digger និង ព្រះខ័នរាជស្វាយរៀង បានជួបគ្នារួចម្តងហើយ កាលពីវគ្គចែកពូលនៃពូល D ពាន AFC Chellenge League ដោយពេលនោះលទ្ធផលស្មើគ្នា ២-២។ ក្រុមទាំង ២ នឹងត្រូវជួបគ្នាជាថ្មី នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ មេសា ស្អែកនេះ ដែលជាការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL។
ការប្រកួតនេះ ត្រូវបានគេរំពឹង ថា នឹងកាន់តែជក់ចិត្ត និងប្រែប្រួលច្រើន ដោយសារក្រុមទាំង ២ សុទ្ធតែបានបន្ថែមសមាសភាពកីឡាករថ្មីមួយចំនួនដូចគ្នា៕


អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


