កីឡា
សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ បានឧបត្ថម្ភឧបករណ៍ហ្វឹកហាត់តម្លៃ៦ពាន់ដុល្លារដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា
ដើម្បីជំរុញការហ្វឹតហាត់កីឡាករ-កីឡាការិនីកម្ពុជាត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានទទួលឧបករណ៍ហ្វឹកហាត់ក្រោមការការឧបត្ថម្ភពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និង “AWF” និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី។
លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិកថា សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និង “AWF” និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី បានឧបត្ថម្ភសម្ភារហ្វឹកហាត់ស្មើនឹងទឹកប្រាក់ ៦០០០ដុល្លារអាមេរិក និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ីឧបត្ថម្ភសម្ភារហ្វឹកហាត់ ២ឈុត។ លោកបន្តថា នេះជាការខិតខំរបស់សមា ជិកប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដើម្បីជួយសម្រួលដល់ហ្វឹកហាត់ត្រៀមកីឡា SEA GAMES 2021 នៅប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។



លោក សំ សុខយី បញ្ជាក់ថា ឧបករណ៍ទាំងនេះ នឹងជួយជំរុញការហ្វឹកហាត់សម្រាប់រដូវកាលមេរោគកូវីដ ដោយការប្រកាន់ភ្ជាប់៣កុំ និង៣ការពារ ព្រមទាំងគោរពតាមណែនាំរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសដើម្បីឲ្យទទួលគុណផលល្អប្រសើរមុនចេញទៅប្រកួត SEA GAMES 2021នាពេលខាងមុខនេះ។ លោកអគ្គលេខា បានបន្ថែមទៀតថា ឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឲ្យចូលរួមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៧នាក់ក្ នុងនោះកីឡាការិនី៣នាក់។ ចំពោះគ្រូបង្វឹកចំនួន២រូប គឺអ្នកគ្រូ ទ្រី សុថាវី និងលោក គ្រូ ហាក់ ចាន់ដារ៉ា ចំណែកកីឡាករ-កីឡា ការិនីចំនួន៧នាក់រួមមានកីឡាការិនី សេង បូរិន ប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម កីឡាការិនី តាន់ ប៉ុច ប្រភេទទម្ងន់ក្រោម៤៩ គីឡូក្រាម និងកីឡាការិនី រើន ស្រីនិត ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម។ កីឡាករ ពេជ្យ សីហា ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាករ នី ចាន់ថានន់ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម កីឡាករ ជឿម រស្មី ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឿម ពិសិដ្ឋ ប្រភេទទម្ងន់ក្រោម ៨៩ គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្លិបវិសាខា ប្រកាសបញ្ចប់កិច្ចសន្យាកីឡាករ Charlie Machell ដែលមិនទាន់បង្ហាញខ្លួនមួយទាល់តែសោះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



