កីឡា
ក្លិបវិសាខា ប្រកាសបញ្ចប់កិច្ចសន្យាកីឡាករ Charlie Machell ដែលមិនទាន់បង្ហាញខ្លួនមួយទាល់តែសោះ
កីឡាករកូតាបរទេសជនជាតិអង់គ្លេស Charlie Machell និងក្លិបបាល់ទាត់វិសាខា ដែលកំពុងលេងក្នុងពាន Metfone Cambodian League 2021 បានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា ទាំងអំឡុងពេលបាល់ទាត់នៅក្នុងស្រុកត្រូវផ្អាកសកម្មភាព ខណៈកីឡាកររូបនេះនៅមិនទាន់បានចូលលេងលើទីលានឱ្យវិសាខា ១ប្រកួតនៅឡើយនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបវិសាខា នៅហ្វេសប៊ុកផ្លូវការ បញ្ជាក់ថា” ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមជម្រាបថា ពួកយើងបានសម្រេចចិត្ដដ៏លំបាកបំផុត ក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell បន្ទាប់ពីមានការព្រមព្រៀងគ្នា។ តាងនាមគ្រួសារបាល់ទាត់វិសាខា សូមជូនពរ Charlie ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត”។
ការចាកចេញរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ គឺស្របពេលវិសាខា ទើបតែបង្ហាញខ្លួនបាន១ប្រកួតប៉ុណ្ណោះ ក្នុងពាន Metfone Cambodian League ហើយរូបគេត្រូវបានលោកគ្រូបង្វឹកជនជាតិអៀរឡង់ Colum Curtisដាក់ឱ្យស្ថិតនៅក្នុងបញ្ជីបម្រុង។ តែកីឡាកររូបនេះបានបង្ហាញខ្លួនក្នុងពានរង្វាន់កម្តៅសាច់ដុំមុនបើករដូវកាលខ្លះៗហើយដែរ។
ដូច្នេះក្រុមវិសាខា នៅសល់កីឡាករបរទេសចំនួន៤នាក់ប៉ុណ្ណោះ ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) អនុញ្ញាតិឱ្យក្លិបជាសមាជិកទាំង១៣ អាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ នៅក្នុងក្រុម ប៉ុន្តែក្នុងនោះត្រូវមានកីឡាករដែលជាប្រជាជាតិទ្វីបអាស៊ី ចំនួន១រូប។ កីឡាករបរទេសដែលនៅសល់របស់វិសាខា មាន Ajayi Opeyemi Korede ជនជាតិនីហ្សេរីយ៉ា Mohammed Khan ជនជាតិអាហ្វ្រិកខាងត្បូង កីឡាករកាណាដា Marcus Haber និងកីឡាករអាហ្វហ្គានីស្ថាន Mustafa Zazai។
ក្រុមវិសាខា ជាបេក្ខភាព១របស់កម្ពុជា ឡើងទៅលេងពាន AFC Cup 2021 ខាងមុខជាមួយក្រុម Lalenok United របស់ទីម័រខាងកើត ក្នុងខែមិថុនា។ ចំណែកលទ្ធផល១ប្រកួតកន្លងមករបស់វិសាខា បានត្រឹមស្មើគ្នាជាមួយក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល០ទល់០ កាលពីសប្ដាហ៍ទី១ ក្នុងរដូវកាលឆ្នាំ២០២១ លើទីលានកីឡដ្ឋានព្រីនស៍ របស់ពួកគេ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស