កីឡា
គ្រួសាររបស់ ចាន់ រតនា នឹងទៅរស់នៅបារាំងខែក្រោយ
ប្រពន្ធ និងកូនស្រីពីរនាក់របស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងចាកចេញពីប្រទេសកម្ពុជាដើម្បីទៅរស់នៅនិងសិក្សានៅប្រទេសបារាំងប្រហែលពាក់កណ្ដាលខែក្រោយ ប៉ុន្តែ រតនា មិនទាន់អមដំណើរទៅជាមួយគ្នានោះទេ។

កីឡាករជាប់កិច្ចសន្យានៅសង្វៀន ONE Championship បានថ្លែងថា ៖«ប្រពន្ធខ្ញុំ និងកូនស្រីពីរនាក់របស់ខ្ញុំនឹងទៅរស់នៅបារាំងមុនខ្ញុំ។ គាត់បែបទៅប្រហែលទៅពាក់កណ្ដាលខែក្រោយបង។ ខ្ញុំវិញប្រហែលមួយឆ្នាំទៀតទើបទៅរស់នៅជាមួយពួកគាត់តាមក្រោយ ព្រោះនៅធ្វើការងារខ្លះសិន។ ប៉ុន្តែយ៉ាងចាំមើលស្ថានភាពជាក់ស្ដែង»។

ដោយសារមានគម្រោងទៅរស់នៅប្រទេសបារាំងដែលជាស្រុកកំណើតរបស់ប្រពន្ធ ម្ចាស់ក្លិប «សិល្បៈ» ក៏បានរៀនភាសាបារាំងតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ ហើយរាល់ថ្ងៃនេះរូបគេក៏រៀនភាសាបារាំងតាមអនឡាញផងដែរ។ បុរសវ័យ ៣៥ ឆ្នាំរៀនភាសាបារាំងពីគ្រូនៅមជ្ឈមណ្ឌលភាសាបារាំងក្បែរវត្តកោះ (កាលមិនទាន់កូវីដ-១៩ផ្ទុះទៅរៀនផ្ទាល់)។
ចាន់ រតនាបានគូសបញ្ជាក់កន្លងទៅថា «ខ្ញុំរៀនភាសាបារាំងព្រោះប្រពន្ធខ្ញុំជាជនជាតិបារាំង។ ខ្ញុំមិនធ្លាប់រៀនបារាំងទេពីមុនទេ។ ខ្ញុំចង់ចេះដើម្បីទំនាក់ទំនងផង ហើយនៅថ្ងៃអនាគតខាងមុខ ខ្ញុំអាចទៅរស់នៅប្រទេសបារាំងមួយរយៈជាមួយគ្រួសាររបស់ខ្ញុំ»។

ថ្មីៗនេះប្រពន្ធ រតនា អ្នកស្រី Cindy Coupon ក៏បានសរសេរលើ Facebook របស់ខ្លួនថាអ្នកស្រីនឹងចេញទៅរស់នៅប្រទេសបារាំងវិញ បន្ទាប់ពីមករស់នៅស្រុកខ្មែរអស់រយៈពេល១៨ ឆ្នាំមកហើយ។
ចាន់ រតនា បានគិតរួចហើយថា បើសិនជាខ្លួនទៅរស់នៅប្រទេសបារាំង ក៏ខ្លួននៅអាចត្រលប់មកប្រកួតនៅសង្វៀន ONE ជាធម្មតា ដូចមាននៅកុងត្រាអីចឹង។ ពេលទៅដល់ទីនោះ គេអាចនឹងស្វែងរកទីតាំងសមស្របមួយដើម្បីបើកក្លិបនៅប្រទេសបារាំង និង ត្រូវចំណាយពេលខ្លះដើម្បីសិក្សា និងពិចារណាក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរនៅបារាំងផង៕

-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


