កីឡា
វៀតណាមអះអាង ១០០ភាគរយនៅតែបន្តរៀបចំស៊ីហ្គេមលើកទី៣១ ក្នុងនាមជាម្ចាស់ផ្ទះ
ដោយសារតែវិបត្តិកូវីដ ១៩ ប្រទេសនានាក្នុងតំបន់ មានការស្រពេចស្រពិលពីការរៀបចំស៊ីហ្គេមនៅប្រទេសវៀតណាម ។ ប៉ុន្តែពេលនេះម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១នេះ ត្រូវតែរៀបចំធ្វើ១០០%។
ប្រទេសវៀតណាមបានអះអាងជាថ្មីថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយដែលបានដាក់កាលបរិច្ឆេទថា ធ្វើពីថ្ងៃទី២១វិច្ឆិកាដល់២ធ្នូនោះ ប្រទេសអាស៊ានមួយនេះនៅតែប្ដេជ្ញាថានឹងធ្វើដដែល ទោះបីប្រទេសក្នុងតំបន់កំពុងយាយីដោយសារជំងឺកូវីដ ១៩ ក៏ដោយ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមនាថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ ត្រូវបានម្ចាស់ផ្ទះបង្ហាញជាផ្លូវការថា នឹងដាក់កីឡាចំនួន៤០ប្រភេទ ដែលមាន ៥២៦ វិញ្ញាសាឲ្យប្រកួត។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមបាវចនាជាផ្លូវការថា “For A Stronger South east Asia” ប្រទេសចំនួន១១ក្នុងតំបន់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលធ្វើរៀងរាល់ឆ្នាំសេសនេះ។ ដូច្នេះហើយទើបក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេមឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ១០០%ដូចគ្នាផងដែរ។ ពិធីសម្ពោធបើកការប្រកួត នឹងធ្វើនៅពហុកីឡដ្ឋាន My Dinh National Stadium។
សម្រាប់កម្ពុជា គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានប្រាប់ទៅសហព័ន្ធកីឡាជាតិឲ្យត្រៀមខ្លួន ដើម្បីចូលរួមប្រកួតប្រជែងមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេទសំខាន់ៗពីពេលនេះរហូតដល់ពេ លស៊ីហ្គេមតែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធី បើក-បិទស៊ីហ្គេមពេលណានិងលក្ខ ខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះ គឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ