កីឡា
CAMSOC ចាប់ផ្តើមយុទ្ធនាការបំផ្ទុះការផ្សព្វ ផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAM SOC) បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅយើងចាប់ផ្តើមធ្វើយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយ ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា ចាប់ពីពេលនេះទៅ ។ នេះជាការលើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ គណៈអចិន្ត្រៃយ៍CAMSOC នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
លោកអគ្គលេខាCAMSOCបន្តថា នៅក្នុងកិច្ច ប្រជុំនេះដែរ លោកបណ្ឌិត ថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច សម្រាប់ការទទួលស្វា គមន៍ភ្ញៀវ អត្តពលិក ក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅនិងប្រកប ដោយក្តីសង្ឃឹម។ យើងសង្ឃឹមថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជានឹងធ្វើឲ្យបានល្អជាងស៊ីហ្គេមមុនៗហើយយើងធ្វើម្ចាស់ផ្ទះក្នុងសេចក្ដីថ្លៃថ្នូរ និងកិត្តិយសសម្រាប់ប្រទេសជាតិ និងកេរ្តិ៍ឈ្មោះល្អ សម្រាប់ប្រទេសជាតិទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ជាតិរបស់យើងទៅថ្ងៃក្រោយ »។

លោក ថោង ខុន គូសបញ្ជាក់បន្ថែមថា «យើងប្រើប្រាស់យន្តការនេះ ដើម្បីរៀបចំបើកសម្ពោធយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយណែនាំឲ្យគណៈកម្មការជំនាញទាំងអស់ និងភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធររាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួន នឹងចូលរួមក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ គឺយើងដឹងហើយថារយៈពេលពីរឆ្នាំមុនការប្រកួត គឺយើងត្រូវធ្វើផ្សព្វ ផ្សាយ ដែលកម្ពុជាយើងនៅសល់ប្រមាណពីរឆ្នាំ នេះ»។

បើតាមលោក វ៉ាត់ ចំរើន ឲ្យដឹងទៀតថា សេណារីយ៉ូនៃផែនការយុទ្ធសាស្ត្រនៅក្នុងការផ្សព្វ ផ្សាយ គឺមានការផ្សព្វផ្សាយនៅក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិដែរ តាមរយៈទូរទស្សន៍ជាតិ តាមរយៈបណ្តាញព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ដែលយើងយកយន្តការនៅខាងក្រៅប្រទេសជាយន្តការការទូត យន្តការកិច្ចការបរទេស ដែលយើងប្រើប្រាស់ស្ថានទូតកម្ពុជាតំណាងកុងស៊ុលឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ ជាពិសេសគឺប្រទេសសមាជិកនៃស៊ីហ្គេមទាំង១០ប្រទេសខាងក្រៅ ហើយក៏ដូចជាប្រទេសមួយចំនួនទៀតដែលមានប្រជាជនខ្មែរច្រើននៅក្រៅប្រទេសដូច អាមេរិក កាណាដា អូស្ត្រាលីបារាំងជាដើម គឺថាយើងធ្វើយុទ្ធនាការផ្សព្វផ្សាយនេះហើយផ្សព្វផ្សាយមួយទៀតដែរ គឺបញ្ជ្រាបចូលជាមួយនឹងស្ថានទូតរបស់ប្រទេសនានានៅព្រះរាជាណាចក្រកម្ពុជា ដែលយើងត្រូវផ្តល់នូវគេហៅផលិតចេញនូវឧបករណ៍ឬក៏សម្ភារផ្សព្វផ្សាយរបស់យើង។
លោកអគ្គលេខាធិការCamsoc ពន្យល់ថា គោលដៅនៃការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គឺធ្វើយ៉ាងណាឲ្យមានគុណតម្លៃនៃព្រឹត្តិការណ៍ ដើម្បីឲ្យទទួលបានការគាំទ្រកាន់តែច្រើន។ ជាមួយគ្នានោះយើងជំរុញឲ្យការផ្សព្វផ្សាយប្រកបដោយគុណភាពល្អ តាមស្តង់ ដារ ដូចជាការផលិតវីដេអូ គឺយើងផលិតក្នុងគុណភាពដ៏ខ្ពស់ សម្រាប់ធ្វើការផ្សព្វផ្សាយហើយក៏យើងធ្វើឲ្យក៏គុណភាពនៃការផលិតឧបករណ៍ សម្ភារ ដែលទាំងអស់នេះ គឺជាយន្ដការរួមកម្លាំងសរុបរបស់CAMSOCផង រួមទាំងការ ជំរុញបន្ថែមរបស់រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីណែនាំឲ្យគ្រប់បណ្ដាក្រសួងមន្ទីរស្ថាប័នទាំងអស់ធ្វើការជួយផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយផងដែរ៕
អត្ថបទ៖ វិសិទ្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


