កីឡា
សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ប្តូរមេថ្មីសម្រាប់អាណត្តិទី៧
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ត្រូវបានតែងតាំងជាប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្ត សម្រាប់អាណត្តិទី៧ ជំនួសលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអតីតប្រធានចាស់ ដែលលាឈប់ដោយសាររូបលោកជាប់រវល់ការងារ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការប្រកាសតែងតាំងប្រធានថ្មីនេះ បានធ្វើឡើងក្នុងឱកាសប្រារព្ធសន្និបាតវិសាមញ្ញសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អតីតប្រធាន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងតំណាងនាយកដ្ឋានកីឡានានាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់អាណត្តិថ្មីនេះ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធមានចំនួន១៣រូប រួមមានលោក សំហេង បុរស ជាប្រធាន លោក ផៃ សុខ និងលោក ដាំ ភិរម្យ អនុប្រធាន លោក ធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ប៉ែន វុទ្ធី លោក ប៉ុន សុខ លោក ឃួន លីវី លោក ម៉ក់ ច័ន្ទរិទ្ធ លោក ពៅ វណ្ណា និងលោក នង សារុន សមាជិក និងលោក ឡោ ម៉េង អគ្គហេរញ្ញិក។

លោក សំហេង បុរស បានមានប្រសាសន៍ថា លោកនឹងបន្តអភិវឌ្ឍកីឡាមួយនេះ បន្តពីលោក អ៊ុក សិទ្ធិជាតិ អតីតប្រធានឱ្យមានការរីកចម្រើន ហើយលោកនឹងស្នើសុំឱ្យលោកនៅជាមួយសហព័ន្ធដដែល ដើម្បីជួយគ្នាអភិវឌ្ឍឆ្ពោះទៅមុខត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅកម្ពុជា៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


