កីឡា
កីឡាករលើកទម្ងន់អ៊ូហ្គង់ដាម្នាក់បាត់ខ្លួននៅជប៉ុន
មន្ត្រីនៅទីក្រុង Izumisano បានប្រកាសពីការបាត់ខ្លួនរបស់សមាជិកក្រុមកីឡាជម្រើសជាតិអ៊ូហ្គង់ដាពីកន្លែងហ្វឹកហាត់មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅមកដល់នាពេលដ៏ខ្លីខាងមុខ។
ការធ្វើតេស្តកូវីដ-១៩ត្រូវបានគ្រោងធ្វើលើកីឡាករលើកទម្ងន់ Julius Ssekitoleko នៅសណ្ឋាគាររបស់ក្រុមជម្រើសជាតិអ៊ូហ្គង់ដាក្នុងទីក្រុង Izumisano ដែលមានចម្ងាយជាង៥០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។ យោងតាមសារព័ត៌មាន Yahoo របស់ជប៉ុន មន្ត្រីដែលគ្រោងនឹងធ្វើតេស្តមិនអាចទាក់ទង ឬរកឃើញកីឡាករ Ssekitoleko ក្នុងបន្ទប់សណ្ឋាគារដែលគាត់ស្នាក់នៅឡើយ។

ភ្លាមៗនោះ សមាជិកមិត្តរួមជាតិរបស់ Ssekitoleko បានរាយការណ៍បញ្ជាក់ពីការបាត់ខ្លួន ហើយប៉ូលិសក៏ចាប់ផ្តើមស្រាវជ្រាវ។
សេចក្តីប្រកាសរបស់ទីក្រុង Izumisano បាននិយាយថា ៖«សមាជិកម្នាក់របស់គណប្រតិភូជម្រើសជាតិអ៊ូហ្គង់ដាបានកំពុងបាត់ខ្លួន និងមិនអាចទាក់ទងបានទេ។ ទីក្រុងកំពុងប្រឹងប្រែងដើម្បីស្វែងរក។ យើងបានរាយការណ៍ទៅប៉ូលិសពីករណីនេះ»។
តាមដំណឹងដែលបានធ្វើបច្ចុប្បន្នភាពដោយមន្ត្រីរបស់ទីក្រុងបានរកឃើញលិខិតបន្សល់ទុកមួយច្បាប់របស់កីឡាករ Ssekitoleko បាននិយាយថា ៖«ខ្ញុំចង់រស់នៅប្រទេសជប៉ុន ពីព្រោះជីវិតខ្ញុំនៅអ៊ូហ្គង់ដាវេទនាណាស់»។
យោងតាមទីភ្នាក់សារព័ត៌មាន France-Presse បានផ្សាយថា កីឡាករ Ssekitoleko ត្រូវបានគេជឿបានជិះរថភ្លើងពី Kumatori Station មុនពេលផ្លាស់ប្តូរទៅ Shinkansen។ បន្ទាប់មករូបគេត្រូវបានគេជឿថាចាកចេញពីកន្លែងហ្វឹកហាត់នៅ Nagoya។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់ថា ខ្លួនបានទាក់ទងគណៈកម្មាធិការអូឡាំពិកអ៊ូហ្គង់ដាដើម្បីព័ត៌មានលំអិត។

កីឡាករ Ssekitoleko ជាសមាជិកម្នាក់ក្នុងចំណោមគណៈប្រតិភូអ៊ូហ្គង់ដា៩នាក់ដែលបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនមុន ហើយក្នុងនោះមានពីរនាក់ត្រូវបានតេស្តរកឃើញឆ្លងកូវីដ-១៩។
អ្នកឆ្លងទី១បានតេស្តរកឃើញកូវីដនៅព្រលានយន្ត និងទី២រកឃើញឆ្លងនៅពេលទៅដល់កន្លែងហ្វឹកហាត់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


