កីឡា
អ្នកលេងគុនចម្រុះចិននិយាយយ៉ាងណាមុនប៉ះ អតីតម្ចាស់ខ្សែក្រវាត់ ONE lightweight?
អ្នកលេងគុនចម្រុះចិន “The Warrior” Zhang Lipeng ត្រៀមរួចជាស្រេចក្នុងការប្រកួតទម្ងន់ lightweight នៅសង្វៀន ONE Championship ទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight កីឡាករ Eduard “Landslide” Folayang នៅព្រឹត្តិការណ៍ ONE: BATTLEGROUND II នាថ្ងៃសុក្រចុងសប្ដាហ៍នេះទី១៣ ខែសីហា។ បើសិនរូបគេទទួលជ័យជម្នះទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ នោះអាចនាំឲ្យរូបគេឆ្ពោះទៅចូលក្នុងប្រអប់ចំណាត់ថ្នាក់មិនខាន។
Zhang បាននិយាយបែបនេះ ៖«នេះជាការប្រកួតលើកដំបូងដ៏សំខាន់សម្រាប់ខ្ញុំ ព្រោះវាជាការចាប់ផ្ដើមនៅសង្វៀនកម្រិតអន្តរជាតិ។ បើសិន ខ្ញុំអាចផ្ដួលអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Folayang ក្នុងការបង្ហាញខ្លួនរបស់ខ្ញុំនៅ ONE Championship នេះជាការបង្ហាញទៅកាន់កីឡាករទម្ងន់ lightweight ថាកីឡាករចិន Zhang Lipeng កំពុងតែធ្វើដំណើរមកហើយ»។
“The Warrior” កំពុងស្ថិតក្នុងតំណែងឆ្ពោះទៅរកចំណាត់ថ្នាក់នៅសង្វៀន ONE។ គេមានកំណត់ត្រាប្រកួតឈ្នះ ៣០ ដង ចាញ់ ១១ ដង និងស្មើ ២ ដង និងចាញ់តែ ២ ដងប៉ុណ្ណោះក្នុងការប្រកួត ២៤ ដងចុងក្រោយ។ កូនសិស្សមកពីក្លិប GP Mixed Martial Arts ស្ថិតក្នុងដំណើរក្លាយជាកីឡាករល្អម្នាក់សម្រាប់ប្រទេសខ្លួន។
Zhang បានរៀបរាប់ថា ៖«ទោះជាការប្រកួតស្វែងរកចំណាត់ថ្នាក់លេខ៥នៅសង្វៀន ONE Championship លំបាក ខ្ញុំនៅតែមានអារម្មណ៍ថា ជំនាញ និងបទពិសោធន៍របស់ខ្ញុំ គឺស្ថិតនៅកម្រិតកំពូលបាន។ ពេលនេះជាពេលដ៏សំខាន់របស់ខ្ញុំ – មិនត្រឹមតែកាយសម្បទា និង ស្មារតីនោះទេ ប៉ុន្តែបច្ចេកទេសរបស់ខ្ញុំផងដែរ។ ខ្ញុំមានវ័យ ៣១ ឆ្នាំហើយពេលនេះ។ ខ្ញុំគិតថា វ័យ ៣១ ឆ្នាំ គឺពេលវេលាមាស ក្នុងពិភពក្បាច់គុនចម្រុះ ព្រោះជាពេលវេលាដែលបុរសនៅពេញកម្លាំង។ បច្ចេកទេសរបស់អ្នក, បទពិសោធន៍, និង រាងកាយ គឺកាន់តែចាស់ទុំ»។ «ដូច្នេះហើយ ដែលខ្ញុំជម្រើសរើសចូលរួមប្រកួតនៅ ONE Championship នាពេលនេះ។ វាពិតជាការប្រកួតប្រជែងខ្ពស់សម្រាប់ខ្ញុំ។ វាជាឱកាសល្អ ដែល ONE Championship ផ្ដល់ឱកាសឲ្យខ្ញុំ ហើយខ្ញុំចង់ប្រកួតប្រជែងខ្លួនឯងផង»។

Folayang ជាអតីតម្ចាស់ខ្សែ ក្រវាត់ lightweight ពីរសម័យ និងបានល្អជិតមួយទសវត្សហើយក្នុងប្រភេទទម្ងន់នេះ។ លើសពីនេះបុរសវ័យ ៣៧ ឆ្នាំ ដែលជាអ្នកជំនាញវូស៊ូ ត្រូវប៉ះគូប្រជែងកម្រិតខ្ពស់មួយទៀត។ ការប៉ះគ្នានេះច្បាស់ជាល្អមើលមិនខាន។ Zhang បញ្ចេញទស្សនៈបែបនេះ៖ «ខ្ញុំគិតថា Folayang មានជំនាញឈរប្រកួតល្អ។ ព្រោះគេធ្លាប់ប្រកួតក្បាច់វូស៊ូ និង សាន់ដា។ រាល់កណ្ដាប់ដៃ និងការទាត់ គឺខ្លាំងណាស់។ ដើម្បីតតាំងជាមួយគេ ខ្ញុំត្រូវតៀមគ្រប់ពេល»។
«ការប្រកួតឈររបស់ Folayang គឺល្អណាស់។ ខ្ញុំបានឃើញ គេបានផ្ដួលដៃគូជាច្រើនពេលខ្ញុំបានទស្សនាការប្រកួត [របស់គេ]។ ប៉ុន្តែ [គេក៏ល្អ] សម្រាប់ការប្រកួតលើក្តាររេញផងដែរ។ បន្ទាប់ពីមាននរណាម្នាក់ផ្ដួលរូបគេ គេងើបលឿន។ គេប្រើវិធីគ្រប់គ្រងលើគូប្រកួតលឿនៗលើក្តាររេញ»។
Zhang ជឿថាដៃគូរបស់ខ្លួនជាអ្នកធ្វើបានល្អគ្រប់ទឹកទាំងអស់ តែក៏មានចំណុចខ្សោយខាងចំបាប់ផងដែរ ហើយ តារាចិនត្រៀមគ្រប់ស្នៀតដើម្បីប៉ះកីឡាករមកពីក្លិប Team Lakay ។
«Folayang មានចំណុចខ្សោយលើការប្រកួតលើក្តាររេញ ដូចជាការប្រកួតជឺជិតស៊ូ បើសិនប្រៀបធៀបទៅនឹងក្បាច់នានា។ ចំណែក ការប្រកួតលើក្តាររេញជាជំនាញរបស់ខ្ញុំ និងចំណុចខ្លាំងរបស់ខ្ញុំ ដូច្នេះ វាជាចំណុចសំខាន់ណាស់។ ក្នុងការប្រកួត ៥[លើក] ចុងក្រោយ គេត្រូវបានបញ្ចប់ឲ្យចុះចាញ់ ៣ លើករួចហើយ។ ប៉ុន្តែ ខ្ញុំឈ្នះ ៤ ក្នុងចំណោម ៥ លើកចុងក្រោយ ហើយខ្ញុំបានបញ្ចប់ដៃគូរបស់ខ្ញុំឲ្យចុះចាញ់។ នេះជាចំណុចសំខាន់នៃការប្រកួត។ ខ្ញុំនឹងផ្ដួលគេឲ្យដួល និង យកឈ្នះតែម្ដង»។ បានពិពណ៌នាបែបដូច្នេះ។

Zhang កំពុងផ្ដោតអារម្មណ៍យកជោគជ័យលើកដំបូងនៅសង្វៀនលំដាប់ពិភពលោក។ កីឡាករមកពីខេត្ត Foshan ដាក់ចិត្តដាក់កាយដើម្បីស្វែងរកចំណត់ថ្នាក់ល្អមួយ និងឆ្ពោះទៅដណ្ដើមខ្សែក្រវាត់។ “The Warrior” ដាក់ផែនការឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ONE Lightweight World Championship ហើយពេលនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



