កីឡា
ជេសា ខាន់ នឹងចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់WNO Strawweigth Champion
កីឡាការិនីកូនកាត់៣សាសន៍កម្ពុជា ម៉ិកស៊ីកូ និងអាមេរិក ជេសា ខាន់ នឹងចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថាWNO Strawweigth Champion ដែលមានរង្វាន់អមចំនួន៣០.០០០ដុល្លារអាមេរិក។
នេះជាការប្រកួតទម្ងន់ស្រាលប្រចាំឆ្នាំមួយ ដែលអ្នកចូលរួមត្រូវសម្រិតសម្រាំងយកតែកីឡាការិនីពិភពលោកក្នុងប្រភេទទម្ងន់១១៥ផោន គឺប្រហាក់ប្រហែលនឹងទម្ងន់៥២គីឡូក្រាម។ព្រឹត្តិការណ៍នេះ នឹងប្រកួតនៅថ្ងៃទី២៥ និង ២៦ ខែកញ្ញា នៅលើសង្វៀននរណាលេខ១< Who’s number one >នាសហរដ្ឋអាមេរិក ។
ព្រឹត្តិការណ៍នេះ មានកីឡាការិនីជើងខ្លាំងក្នុងពិភពលោកចំនួន ៨ រូបចូលរួមដោយប្រកួតក្នុងប្រភេទទម្ងន់១១៥ផោន។ កីឡាការិនីដែលចូលរួមប្រកួតមានមកពីប្រេស៊ីលឈ្មោះ Mayssa Bastos ដែលជាកីឡាការិនីកម្រិតពិភពលោកធ្លាប់ឈ្នះ ជេសា ខាន់ចំនួន២លើកមកហើយ ។ កីឡាការិនីចិនGrace Gundrum ឈរលេខ២ ពិភពលោក ។

ម្ចាស់មេដាយមាសអាស៊ីឆ្នាំ២០១៨ជេសាខាន់។ កីឡាការិនីអាមេរិកDanie leKelly ចំណាត់ថ្នាក់លេខ៦ពិភពលោក ដែលធ្លាប់ចាញ់កីឡាការិនីអាមេរិកជេសា ខាន់ម្ដង។ កីឡាការិនីអាមេរិក Amanda Tubby Alequin ចំណាត់ថ្នាក់លេខ៧ពិភពលោក។ កីឡាការិនីអាមេរិកJeaaica Crane លេខ៧ពិភពលោក។ កីឡាការិនីអាមេរិក Alex Nguye ឈរចំណាត់ថ្នាក់លេខ៩ ពិភពលោក៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី



