Connect with us

កីឡា

ជ័យជម្នះ​របស់ Ham Seo-hee លើ Denice Zamboanga កាល​ថ្ងៃ​សុក្រ​មិន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទេ​បន្ទាប់ពី​ពិនិត្យ​ឡើងវិញ

បានផុស

នៅ

ជ័យជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​របស់​កីឡាការិនី Ham Seo-hee លើ Denice Zamboanga នៅ​វគ្គ​៨​នាក់​ចុងក្រោយ​នៃ​កម្មវិធី Atomweight Grand Prix របស់​ស្ថាប័ន ONE Championship មិនត្រូវ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទេ បន្ទាប់ពី​ពិនិត្យឡើងវិញ​ជា​ផ្លូវការ​។

ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានផ្ដល់​បទសម្ភាសន៍​ទៅកាន់ Post នា​ពុធ​នេះ ដោយ​បង្ហាញថា មាន​៩​នាក់​ក្នុងចំណោម​សមាជិក​គណៈកម្មការ​ប្រកួត​ក្បាច់គុន​ប្រចាំ​តំបន់​អាស៊ាន​បាន​ពិនិត្យឡើងវិញ និង​បោះឆ្នោត​មិន​ផ្ដល់​លទ្ធផល​ក្នុងការ​ប្រកួត​នេះ​។ លោក Chatri បាន​ថ្លែងបន្តថា គណៈកម្មការ​ដែល​មិន​បង្ហាញ​ឈ្មោះ​មាន​ទាំង​ខាងក្នុង និង មន្ត្រី​ខាងក្រៅ​, អ្នកជំនាញ​, អតីត​កីឡាករ និង ចៅក្រម​កាត់សេចក្ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chatri គូសបញ្ជាក់ថា «​វា​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ផ្សេងទៀត​។ ពេល​ខ្ញុំ​មើល​ដោយ​យកចិត្តទុកដាក់ ខ្ញុំ​ជឿ​ថា Denice ឈ្នះ​ការប្រកួត ប៉ុន្តែ ខ្ញុំ​គោរព​ដល់​ការសម្រេចចិត្ត​របស់​ចៅក្រម​ដែល​ឲ្យ​ពិន្ទុ​ដល់ Ham​។ ខ្ញុំ​មាន​អារម្មណ៍​ថា Denice យ៉ាងហោច​ទទួលបាន​ភា​ព​សុ​ក្រឹត្យ​ដោយ​លើកដៃ​ឲ្យ​ឈ្នះ​។ ប៉ុន្តែ​ជាមួយគ្នា​នោះដែរ ខ្ញុំ​គិតថា Ham និង Denice អាច​នឹងមាន​មោទនភាព​ក្នុងការ​បង្ហាញខ្លួន​រប​ស់​ពួកគេ​»​។

ដូច្នេះ Zamboanga នឹងត្រូវ​ជួប Julie Mezabarba ដែលមាន​កំណត់ត្រា​ឈ្នះ ៩ លើក ចាញ់​លើក និង​ស្មើ ១ លើក​ក្នុងនាម​គូ​បម្រុង​នៃ​កម្មវិធី Grand Prix​។ កីឡាការិនី​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្ដួល​អតីត​គូប្រជែង​ខ្សែក្រវាត់​ជប៉ុន Mei Yamaguchi (​កំណត់ត្រា​ឈ្នះ ២១ ដង​, ចាញ់ ១៣ ដង ស្មើ ១ ដង​) ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

នាយក​ប្រតិបត្តិ​រូបនេះ​សង្កត់ធ្ងន់ថា «​យើង​ពិត​ជាមាន​អារម្មណ៍​ថា Denice ត្រូវតែ​ទទួល​នូវ​តម្លៃ​ខំប្រឹងប្រែង​របស់ខ្លួន ហើយ​ជាក់ស្ដែង នោះ​ជាការ​ប្រកួត​កៀក​កិត​បំផុត​កាល​ថ្ងៃ​សុក្រ​។ ខ្ញុំ​ច្បាស់​ណាស់​ថា ពេល​រូបគេ​លឺ​ព័ត៌មាន​នេះ គេ​ច្បាស់​ជា​ខកចិត្ត​កាន់តែខ្លាំង ប៉ុន្តែ គណៈកម្មការ​ប្រកួត​ត្រូវធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​ឲ្យ​ទទួលបាន​ភាពត្រឹមត្រូវ​។ យើង​បាន​ជជែក​គ្នា និង​សម្រេចចិត្ត​រួម​ហើយ​ថា​មិន​ប្រកាស​លទ្ធ​»​។

ការប្រកួត Grand Prix នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​តុលា នេះ​។ ជើងឯក​ពី​កម្មវិធី​នេះ​មានឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Atomweight ពី Angela Lee៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម