Connect with us

កីឡា

Sitthicai បង្ហាញ​ពី​ចំណុចខ្សោយ​មុន​ប៉ះ Ozcan ថ្ងៃទី​១៥ តុលា​នេះ

បានផុស

នៅ

​ជើង​ខ្លាំង Sitthichai ត្រូវ​ឡើង​សង្វៀន​ពិភពលោក​ទៀតហើយ​នា​ថ្ងៃទី​១៥ ខែតុលា​ខាងមុខនេះ​ដោយ​ត្រូវ​កីឡាករ​ហុ​ល្លង់​-​តួ​ក​គី Tayfun Ozcan នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: FIRST STRIKE​។​

​សម្រាប់​ការប្រកួត​នេះ​ក្នុង​វគ្គ​១/៤ ឬ​៨​នាក់​ដំបូង​នៃ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight Kickboxing World Grand Prix ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​៨​រូប​មកពី​ជុំវិញ​ពិភពលោក ហើយ Sithichai ជា​បេក្ខភាព​តែ​ម្នាក់​គត់​មកពី​ប្រទេស​ថៃ​។​

​កីឡាករ​នៅ​ក្រុង​បាំង​កក​អាយុ​៣០​ឆ្នាំ​បាន​ប្រាប់​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​បញ្ជាក់​ខ្លួនឯង​ជា​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ម្នាក់​។ «​ខ្ញុំ​ចង់​វ៉ៃ​ឲ្យ​បានល្អ​បំផុត និង​ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​ចង់​បញ្ជាក់​ដល់​អ្នកគាំទ្រ​ថា ខ្ញុំ​មិនមែនជា Sitthichai ពីមុន​ទេ តែ​ជា Sitthichai ដែលជា​អ្នក​ប្រដាល់​ល្អ​បំផុត​ក្នុង​លោក​។ ខ្ញុំ​នឹង​បញ្ជាក់ថា ខ្ញុំ​ជា​កីឡាករ​ឆ្នើម​ពិតប្រាកដ​ក្នុង​លោក​»​។​

​នៅចាំ​បាន​ថា កាលពី​ឆ្នាំមុន Sithichai បាន​ឡើង​ស្វៀ​ន ONE ដោយបាន​ប្រកួត​ចាញ់​ពិន្ទុ Superbon ប៉ុន្តែ​ការប្រកួត​លើក​ទី​២​រូបគេ​ទទួលបាន​ជ័យជម្នះ​លើ​ប្រុស​ស្អាត Tawanchai កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ​។​’

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដូច្នេះ​ការជួប Tayfun Ozcan ដែលមាន​បទពិសោធ​ប្រកួត​ឈ្នះ​៨៣​ដង ចាញ់​៨​ដង និង​ស្មើ​៣​ដង លើក​នេះ​គឺជា​ការឡើង​សង្វៀន ONE លើក​ទី​៣​សម្រាប់ Sitthichai ដែលជា​ការប្រកួត​ជម្រុះ​ក្នុង​ការដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​យែ​ម្តង​។ មែនទែនទៅ​ជំនាញ​ដើម​របស់ខ្លួន​គឺ​មួយ​ថៃ ប៉ុន្តែ​រូបគេ​ហាក់​ថ្នឹក​នឹង​ជំនាញ​ឃី​ក​បុក​សី​ង​ហើយ​ឥឡូវនេះ​។​

​កីឡាករ​និយាយថា «​បាទ ជំនាញ​ឃី​ក​បុក​សី​ង​របស់ខ្ញុំ​ឥឡូវនេះ​ធម្មតា​ហើយ​។ តែ​យ៉ាងណា បេះដូង​ខ្ញុំ​នៅតែ​ដក់​ជាប់​នឹង​មួយ​ក្បាច់​មួយ​ថៃ​។ គោលបំណង​របស់ខ្ញុំ​គឺ​ក្លាយជា​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក​»​។​

Sitthichai បាន​ប្រាប់ថា « Tayfun និង​ខ្ញុំ​មិន​ធ្លាប់​ជួបគ្នា​ទេពី​មុន តែបើ​ឲ្យ​ខ្ញុំ​វិភាគ​លើ​វីដេអូ​ប្រកួត​របស់គាត់ ខ្ញុំ​អាច​និយាយបានថា គាត់​ខ្លាំង រឹងមាំ និង​អាច​វ៉ៃ​បាន​គ្រប់ទឹក​។ ការ​ទាត់​ត្រឡប់ក្រោយ​របស់គាត់​គ្រោះថ្នាក់​ខ្លាំង​»​។​

«​យ៉ាងណា ខ្ញុំ​ក៏​ឃើញ​ចំណុចខ្សោយ​របស់គាត់​ដែរ​។ គាត់​ទាត់​លឿន​មែន តែ​ខ្សោយ ហើយ​មិនសូវមាន​ប្រសិទ្ធភាព​ទេ​។ ដោយសារ​ខ្ញុំ​វ៉ៃ​ជំហរ​ឆ្វេង ខ្ញុំ​អាច​និយាយថា ខ្ញុំ​មានប្រៀប​លើ​គាត់ ពីព្រោះ​គាត់​មិនដែល​វ៉ៃ​ជាមួយ​ដៃគូ​ដែល​វ៉ៃ​ជំហរ​ឆ្វេង​ពីមុន​ទេ​»​។

«​តាម​ការគ្រោងទុក​ដើម្បី​ដោះស្រាយ​នឹង​ជំនាញ​វ៉ៃ​សកល​របស់ Tayfun ខ្ញុំ​នឹងមិន​វ៉ៃ​ចូល​ត្រង់​តែម្តង​ទេ តែ​ខ្ញុំ​ត្រូវ​រង់ចាំ​ឲ្យ​គាត់​ចូល​វ៉ៃ​សិន ហើយ​ចាប់​ឱកាស​វ៉ៃ​បក​វិញ​»​។​

​កីឡាករ​ថៃ​រូបនេះ​បញ្ជាក់ថា កាយសម្បទា​របស់​គេ​បាន​ត្រៀមខ្លួន​ល្អ​១០០%​ហើយ​។ «​ខ្ញុំ​កំពុង​ហាត់ ហើយ​បង្កើន​កម្លាំង​ស៊ុ​ហ្វ និង​សម្រួច​កណ្តាប់​ដៃ​ដែរ​។ ធ្វើយ៉ាងណា​ឲ្យ​កណ្តាប់ដៃ​ចេញ​លឿន ញាប់ និង​ធ្ងន់​ជាង​មុន​»​។

Sitthichai បាន​បញ្ជាក់​ថា «​សម្រាប់​គោលដៅ​បន្ទាប់​របស់ខ្ញុំ​នៅ ONE គឺ​ខ្ញុំ​នឹង​បន្ត​រក្សា​គុណភាព​ប្រកួត​ឲ្យ​ល្អ​បំផុត និង​ធ្វើ​ឲ្យ​បានល្អ​ឥតខ្ចោះ​រាល់​ការប្រកួត ទោះជា​ចាញ់​ឬ​ឈ្នះ​ក៏ដោយ​។ ខ្ញុំ​នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម