កីឡា
កម្ពុជានឹងនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជានឹងនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ដើម្បីបម្រើដល់កម្មវិធីបើកនិងបិទការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

នៅក្នុងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ CAM SOC នាព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ២០២១ នេះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ camsoc បានមានប្រសាសន៍ថា នៅក្នុងបណ្ដាប្រទេសអាស៊ានការគោរពទង់របស់កីឡាអាស៊ីអាគ្នេយ៍ឬទង់ស៊ីហ្គេមនេះ កន្លងមកពុំមានបទភ្លេងនេះទេ។ ហេតុនេះបណ្តាប្រទេសអាស៊ាន បានស្នើសុំឲ្យកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម ២០២៣នោះ និពន្ធបទភ្លេងចម្រៀងគោរពទង់ស៊ីហ្គេមនេះឡើង។

លោកបញ្ជាក់ថា ចំណុចនេះ(បទភ្លេងស៊ីហ្គេម) គឺជាចំណុចមានលក្ខណៈពិសេស ដែលយើងត្រូវរៀបចំធ្វើឲ្យបាន ព្រោះវាជាមោទនភាពរបស់កម្ពុជារបស់យើងទៅថ្ងៃអនាគតទៀត ដែលអាចបញ្ជាក់ថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើអ្វីៗ ឲ្យមានការប្រែប្រួលថ្មី ដូចជាការនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេមនេះតែម្តង។ លោកបន្តថា ដូច្នេះក្រោយពីភ្លេងគោរពទង់ស៊ីហ្គេម នៅកម្ពុជាផលិតបានហើយនោះ ភ្លេងនេះនឹងត្រូវបានចារទុកក្នុងប្រវត្តិកីឡាស៊ីហ្គេមរៀងរហូត ព្រោះភ្លេងគោរពទង់ស៊ីហ្គេម គឺកើតចេញពីការរៀបចំស៊ីហ្គេមនៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា គណៈកម្មការអចិន្ត្រៃយ៍រៀបចំកីឡាស៊ីហ្គេមលើកទី ៣២ បានបើកកិច្ចប្រជុំពិភាក្សាបន្ត ការងារជំនាញទាំងអស់ ជាពិសេសគឺជជែកពិភាក្សាគ្នាលំអិតនិងច្បាស់លាស់ អំពីកម្មវិធីបើកនិងបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយផ្ដោតសំខាន់ទៅលើកម្មវិធីមួយដំណាក់កាល ទៅមួយដំណាក់កាល ត្រូវតែធ្វើឱ្យច្បាស់លាស់ រួមទាំងផ្ទាំងទស្សនីយភាពសំដែងពីដំណាក់កាលមួយទៅដំណាក់កាលមួយ សំដៅដល់ពេលអនុវត្តជាក់ស្តែងយើងធ្វើដោយរលូននិងជោគជ័យ ពុំមានជួបឧបសគ្គរាំងស្ទះដល់ការងាររបស់គណៈកម្មការជំនាញនីមួយៗ អនុវត្តទៅបានច្បាស់លាស់។ លំហូរកម្មវិធីសម្ដែងមួយៗ ក៏ត្រូវគិត គូរយ៉ាងលំអិតទាំងមនុស្ស ទាំងសំលៀកបំពាក់ ទាំងចម្រៀង ទាំងភ្លេង ជាដើម។ល។

លោកអគ្គលេខាបន្តថា លោកបណ្ឌិត ថោង ខុន បានណែនាំដល់អ្នកកាន់ជំនាញនីមួយៗ ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះការអនុវត្តកម្មវិធីទាំងអស់នោះ។ លោក ថោង ខុនបានបញ្ជាក់ថា យើងត្រូវតែធ្វើកម្មវិធីបើកមួយ ដែលមានលក្ខណៈអស្ចារ្យ និងលក្ខណៈទាក់ទាញខ្លាំង និងលក្ខណៈពិសេសជាងកម្មវិធីផ្សេងៗទៀត។ សូមរំលឹកថា ការប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នឹងត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


