កីឡា
សហព័ន្ធកីឡាហែលទឹក នឹងរៀបចំការប្រកួតចម្ងាយឆ្ងាយ ២ វិញ្ញាសា
សហព័ន្ធខ្មែរកីឡាហែលទឹក បានលើកគម្រោងគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក (Open Water) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នោះ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បាននិយាយឲ្យដឹងយ៉ាងដូច្នេះថា បន្ទាប់ពីមានការអនុញ្ញាតបើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងនោះ គឺយើងនឹងរៀបចំការប្រកួតហែលទឹកទីឆ្ងាយបុរស-នារីលើ២វិញ្ញាសា ប៉ុន្តែមិនបើកទូលាយទេ ដោយសហព័ន្ធអនុវត្តតាមវិធានការសុខាភិបាលដដែល។

វិញ្ញាសាដែលនឹងដាក់ឲ្យប្រកួត គឺសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ខណៈប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ ជាទូទៅគេរៀបចំការប្រកួតនៅតាមបឹង ទន្លេ ឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបសហព័ន្ធសម្រេចរៀបចំការប្រកួតនៅអាងហែលទឹកជំនួសវិញ។ ម្យ៉ាងទៀត ការប្រកួតនេះអនុញ្ញាតឲ្យតែកីឡាករកីឡាការិនីជម្រើសជាតិ ដែលហ្វឹកហាត់បិទខ្ទប់នៅទីនោះប៉ុណ្ណោះ។ នៅពេលខាងមុខ សហព័ន្ធនឹង ព្យាយាមរៀបចំការប្រកួតលើវិញ្ញាសានេះតាមស្តង់ដារអន្តរជាតិ។

តាមពិតទៅវិញ្ញាសាហែលទឹកទីឆ្ងាយនេះ សហព័ន្ធធ្លាប់បានរៀបចំការប្រកួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចំនួន ៣លើករួចមកហើយ ដូចជានៅក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅក្នុងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ សហព័ន្ធគ្រោងនឹងរៀបចំហែលទីឆ្ងាយនេះ ត្រឹម៥គីឡូម៉ែត្រ (បុរស)សិន ហើយនាពេលខាងមុខ នឹងព្យាយាមឲ្យបានច្រើនគីឡូម៉ែត្របន្ថែម ពីព្រោះកម្រិតការប្រកួតស្តង់ដារអន្តរជាតិនេះ មានរហូតដល់១០គីឡូម៉ែត្រ។
លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឲ្យមានធនធានឲ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេមក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ។


ការរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក (Open Water)នេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជា ឲ្យកាន់តែផុសផុលឡើងជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួត។នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


