កីឡា
ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Ritu ជឿជាក់ថា «Stamp មិនអាចបញ្ឈប់ខ្ញុំបានទេ»
អ្នកលេងគុនចម្រុះរហស្សនាម«ខ្លាញីឥណ្ឌា» Ritu Phohat បានឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់នារីពិភពលោក ONE Women’s Atomweight World Grand Prix បន្ទាប់ពីបានប្រកួតឈ្នះកីឡាការិនីហ្វីលីពីន Jenelyn Olsim ដោយពិន្ទុនៅព្រឹត្តិការណ៍ ONE: NEXTGEN កាលថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ Ritu ត្រូវជួបនឹងកីឡាការិនីថៃ Stamp Fairtex ដែលបានយកឈ្នះកីឡាការិនីប្រេស៊ីល Julie Mazabarba ក្នុងរាត្រីជាមួយគ្នា។ និយាយពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីឥណ្ឌានេះប្រាប់ប្រាប់ថា Olsim មានរបៀបការពារល្អ និងក្បាច់វ៉ៃឈរគ្រោះថ្នាក់ ប៉ុន្តែខ្សោយជំនាញក្រោម ដូច្នេះហើយទើបបានជាងគ្របដណ្តប់ខ្លាំងផ្នែកក្រោម។
«ខ្ញុំដឹងថា គាត់ល្អ ដូច្នេះខ្ញុំគ្មានអ្វីភ្ញាក់ផ្អើលទេ ពីព្រោះខ្ញុំបានត្រៀមខ្លួនសម្រាប់ប្រកួតជាមួយនឹងសមត្ថភាពរបស់ Olsim ហើយ»។ Phogat បានរៀបរាប់ និងបញ្ជាក់ថា ៖«ខ្ញុំមានអារម្មណ៍ពិតជាអស្ចារ្យណាស់ ហើយឥឡូវនេះ ខ្ញុំបានបោះជំហានទៅកៀកនឹងគោលដៅរបស់ខ្ញុំហើយ»។
Ritu បានប្រាប់ថា ៖«ខ្ញុំបានមើលការវ៉ៃរបស់ Stamp យ៉ាងដិតដល់ ដូច្នេះខ្ញុំដឹងពីអ្វីដែលត្រូវធ្វើនៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំនឹងបង្កើនការហ្វឹកហាត់ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់ខ្ញុំបានពីការយកខ្សែក្រវាត់ដាក់លើស្មាបានទេ»។

ថ្វីបើ Stamp ធ្លាប់ឈ្នះជើងឯកឃីកបុកសីងពិភពលោក និងមួយថៃពិភពលោក ហើយឥឡូវឈានដល់វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ជំនាញគុនចម្រុះថែមទៀត ប៉ុន្តែ Ritu យល់ឃើញថា កីឡាការិនីថៃម្នាក់នេះ មិនទាន់ជួបដៃគូពូកែជំនាញក្រោមពិតប្រាកដនោះទេ។ «ខ្ញុំគិតថា Stamp នឹងញញើតខ្ញុំមិនខាន ពីព្រោះគាត់បានឃើញជំនាញចំបាប់ដ៏គ្រោះថ្នាក់របស់ខ្ញុំហើយ»។ Phogat បាននិយាយ។ «គាត់មិនអាចមើលស្រាលខ្ញុំបានទេ ពីព្រោះអ្វីៗទាំងអស់គាត់បានឃើញច្បាស់នឹងភ្នែកហើយ។ ខ្ញុំនឹងកាន់តែគ្រោះថ្នាក់។ ខ្ញុំនឹងកាន់តែធ្វើឲ្យដៃគូបន្ទាប់ភ្លឺភ្នែក»។

ខ្លាញីឥណ្ឌា Phogat ត្រូវបានគេមើលឃើញថា ជាបេក្ខនារីម្នាក់ដែលមានជំនាញក្រោមល្អជាងគេក្នុងចំណោមបេក្ខនារី៨នាក់ពីដំបូង ហើយដល់ពេលនាងកាន់តែបង្ហាញសមត្ថភាពក្រោមគ្រោះថ្នាក់នៅពេលធ្វើដំណើរដល់វគ្គផ្តាច់ព្រ័ត្រ។ Phogat បញ្ជាក់ថា ៖«ពេលខ្ញុំឡើងសង្វៀន ខ្ញុំបញ្ជាក់ឲ្យឃើញថា ខ្ញុំស័ក្តិសមមកដល់ទីនេះ ហើយខ្ញុំជាកីឡាការិនីល្អជាងគេក្នុងទម្ងន់ atomweight។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីយកឈ្នះ Stamp ឲ្យបាន»។
រវាង Ritu និង Stamp, អ្នកដែលបានក្លាយជាជើងឯក ONE Women’s Atomweight World Grand Prix នឹងបន្តដំណើរទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយកីឡាការិនីសិង្ហបុរី Angela Lee ដែលទើបតែវិលចូលជំរំហ្វឹកហាត់ ក្រោយពេលសម្រាលកូន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា



