កីឡា
ប្រវត្តិសាស្រ្ត! ក្រុមបាល់ទាត់នារី អង់គ្លេស បំបាក់ ឡាតវី ២០-០ ក្នុងការប្រកួតជម្រុះ World Cup (មានវីដេអូ)
ក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងជ័យជម្នះមិនគួរឲ្យជឿ ២០ ទល់ ០ លើក្រុម ឡាតវី ក្នុងការប្រកួតជម្រុះ World Cup នៅកីឡដ្ឋាន Keepmoat។
កីឡាការិនី Ellen White, Lauren Hemp, Beth Mead និង Alessia Russo សុទ្ធតែរកបាន Hat-trick ខណៈក្រុមរបស់លោកស្រី Sarina Wiegman បានរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះនៅក្នុងពូល D ជាមួយជ័យជម្នះបំបែកកំណត់ត្រា។
វាជាការឈ្នះដ៏ធំធេងបំផុតរបស់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ ដោយកំណត់ត្រាចាស់គឺជាការយកឈ្នះក្រុមជម្រើសជាតិ ហុងគ្រី ១៣ ទល់ ០ កាលពីឆ្នាំ២០០៥។
តាមរយៈការស៊ុតបញ្ចូលទី៣គ្រាប់ កីឡាការិនី White របស់ក្លិបមេឃខៀវ Manchester City បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់អង់គ្លេស ដោយវ៉ាដាច់កំណត់ត្រាចាស់របស់ Kelly Smith ដែលស៊ុតបាន៤៦គ្រាប់។
ក្នុងការប្រកួតជាមួយឡាតវីនេះ អង់គ្លេសគ្រប់គ្រងបាល់បាន ៨៦% ដោយស៊ុតចំគោលដៅ ៦៣លើកខណៈ ឡាតវី ស៊ុតមិនបានសូម្បីមួយជើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ សល់តែ៣សប្ដាហ៍ទៀត លីគបាល់ទាត់នារី នឹងរកឃើញក្រុមខ្លាំងទាំង៤ ប្រចាំរដូវកាល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស