Connect with us

កីឡា

ញាក់សាច់! មានការផ្គូផ្គងឲ្យមេ ONE ប្រកួតជាមួយមេ UFC

បានផុស

នៅ

ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមចូលចិត្តប្រដាល់គុនចម្រុះទូទាំងពិភពលោក បន្ទាប់ពីស្ថាប័នប្រដាល់ ONE Championship បានបង្ហោះសារនៅលើ Twitter ផ្លូវការ​របស់ខ្លួន​ថា តើន​រណា​ចង់ឃើញ​លោក Chatri ប្រកួត​ជាមួយ​លោក Dana?

​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់ ONE នេះ​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​បញ្ចេញ​មតិយោបល់​ច្រើន ពីព្រោះ​បុរស​ទាំងពីរ​នេះ​ជា​កំពូល​មនុស្ស​ ដែល​បង្កើត​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​លំដាប់​ពិភពលោក​ ដើម្បី​ក្លាយជា​សមរភូមិ​អ្នក​គុន​និយម​គ្រប់រូប​មកពី​ទូទាំង​ពិភពលោក​។​

លោក Dana White ជា​នរណា​?

​លោក Dana White កើត​នៅ​ឆ្នាំ​ ១៩៦៩​ នៅ​ប្រទេស​អង់គ្លេស ជា​សហគ្រិន​អាមេរិក និង​ជា​ប្រធាន​ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ​កំពូល​នៅ​អាមេរិក​ក៏ដូចជា​ទូទាំង​ពិភពលោក​គឺ Ultimate Fighting Championship ដែល​ត្រូវបាន​គេ​ស្គាល់​ថា UFC​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Dana White ស្ថាប័ន​ប្រដាល់​ក្នុង​ទ្រុង UFC បាន​រីក​ធំធាត់ និង​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ បង្កើតជា​ផ្លូវការ​នៅ​ឆ្នាំ​ ១៩៩៣ ស្ថាប័ន​នេះ​មាន​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​កាលពី​ឆ្នាំ​ ២០១៩ លោក Dana White ត្រូវបាន​គេ​ប៉ាន់ស្មាន​មានទ្រព្យ​សម្បត្តិ​ប្រមាណ​ ៥០០​ លាន​ដុល្លារ​អាមេរិក​។ លោក​ធ្លាប់​ហាត់​ប្រដាល់សកល​តាំងពី​អាយុ​ ១៧ ​ឆ្នាំ ហើយ​បន្ទាប់មក​ធ្វើជា​គ្រូបង្ហាត់​ប្រដាល់សកល​ដើម្បី​សុខភាព​។ ក្រៅពី​លេចធ្លោ និង​ជោគជ័យ​នៅ​ស្ថាប័ន​គុន​ចម្រុះ UFC លោក​ក៏​ពាក់ព័ន្ធ​នឹង​ការផ្គូផ្គង​ឲ្យ​មានការ​ប្រកួត​រវាង​ជើងឯក​ប្រដាល់សកល Floyd Mayweather ជាមួយ​កំពូល​អ្នកលេង​គុន​ចម្រុះ Conor McGregor ផងដែរ​។

​លោក Chatri Sityodtong ជា​នរណា​?

​លោក Chatri ជា​ជនជាតិ​ថៃ​កើត​នៅ​ឆ្នាំ​១៩៧១​ជា​សហគ្រិន និង​ជា​អតីត​កីឡាករ​ប្រដាល់​មួយរូប​។ លោក​ត្រូវបាន​គេ​ស្គាល់ និង​ល្បីល្បាញ​តាមរយៈ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​នៅ​អាស៊ី ក៏ដូចជា​ទូទាំង​ពិភពលោក ONE Championship ដែលមាន​ទឹកប្រាក់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ទើបតែ​បង្កើត​នៅ​ឆ្នាំ ​២០១១ ​ពោលគឺ​ ១០​ ឆ្នាំ​ប៉ុណ្ណោះ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Sityodtong ស្ថាប័ន ONE រីកចម្រើន​ធំធាត់​យ៉ាង​ឆាប់រហ័ស​រហូត​ជាប់​ក្នុងចំណោម​កំពូល​ស្ថាប័ន​កីឡា​ទាំង​ ១០​លើ​លោក​។ នេះ​បើ​យោងតាម Forbes

​លោក Chatri បាន​ជាប់​ឈ្មោះ​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​លំដាប់​ទី​ ២ ​ក្នុង​វិស័យ​កីឡា​នៅ​ទ្វីបអាស៊ី​របស់ FOX Sports​។ ក្រៅពី​បង្កើត​ស្ថាប័ន ONE បុរស​ជនជាតិ​ថៃ​រូបនេះ​ ក៏​ជា​អ្នកបង្កើត​កម្មវិធី​កម្សាន្ត​ប្រើ​ប្រាជ្ញា The Apprentic: ONE Championship Edition ផងដែរ​។​

​កាលពី​ក្មេង លោក Chatri ហ្វឹកហាត់​កីឡាប្រដាល់​មួយ​ថៃ និង​មាន​បទពិសោធ​ប្រដាល់​ ៣៥ ​ឆ្នាំ​។ ក្រៅពីនេះ​លោក​បាន​ហ្វឹកហាត់​ជំនាញ​ជឺ​ជី​តស៊ូ​របស់​ទទួលបាន​ខ្សែក្រវាត់​ប្រផេះ​ទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១១ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥៦ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម