កីឡា
McGregor ដាក់គោលដៅផ្តួល Jordan ក្នុងបញ្ជីអត្តពលិកមានទ្រព្យច្រើនបំផុត
កីឡាករគុនចម្រុះ Conor McGregor ដែលបានវិលត្រឡប់ចូលសង្វៀនវិញ ក្រោយសម្រាកអស់រយៈពេលយ៉ាងយូរពីបញ្ហារបួសបានដាក់គោលដៅប្រជែងជាមួយអតីតកីឡាករបាល់បោះ Michael Jordan ដែលជាអត្តពលិកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងបញ្ជីទស្សនាវដ្ដី Forbes។

ឆ្នាំ២០១៧ ជាពេលវេលា ដែលកីឡាករ Conor McGregor រកប្រាក់ចំណូលបានច្រើនបំផុត។ ពេលនោះលោករកបានប្រាក់ចំនួន ១០លានដុល្លារ ពីការប្រកួតប្រភេទ Crossover ជាមួយកីឡាករប្រដាល់សកល Floyd Mayweather។ ទោះបីជាយ៉ាងនេះក្តីក្នុងរយៈពេលជាង២ឆ្នាំហើយដែលរូបនេះមិនបានប្រកួតដើម្បីរកប្រាក់ចំណូលប្រជែងក្នុងបញ្ជីជាអត្តពលិកមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ មុនការវិលត្រឡប់ចូលសង្វៀនសាជាថ្មី ទ្រព្យសម្បត្តិសរុបរបស់ McGregor ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល២០០លានផោន។

ឆ្នាំ២០២១ McGregor បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីអត្តពលិកអ្នកមានទ្រព្យច្រើនបំផុតរបស់ទស្សនាវដ្ដី Forbes។ ប្រភពចំណូលសំខាន់គឺអាជីវកម្មស្រាវីស្គីដ៏ជោគជ័យរបស់ខ្លួនទៅឱ្យ Proximo Spirits ក្នុងតម្លៃ៦០០លានដុល្លារ។ ទោះបីជាយ៉ាងណា ការរបួសពេលប្រកួត UFC 264 ក្នុងខែកក្កដា ឆ្នាំ២០២១ កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនអាចរកចំណូលពីការឡើងសង្វៀនទេ ហើយបានធ្លាក់មកលេខ៣៣ក្នុងបញ្ជីទស្សនាវដ្ដី Forbes។

ការវិលត្រឡប់វិលចូលសង្វៀនវិញ McGregor ប្តេជ្ញាថា នឹងប្រជែងជាមួយអត្តពលិកមានទ្រព្យសម្បត្តិច្រើនបំផុតគឺលោក Michael Jordan។ លោក Jordan ត្រូវបានគេចាត់ទុកជាអ្នកលេងបាល់បោះដ៏អស្ចារ្យបំផុតរកចំណូលបានប្រមាណ១០០លានដុល្លារ ក្នុងអាជីពរយៈពេល១៩ឆ្នាំ។ បុរសវ័យ៦០ឆ្នាំរូបនេះបានរកចំណូលច្រើនបំផុតតាមរយៈការសហការជាមួយក្រុមហ៊ុន Air Jordan របស់លោកជាមួយក្រុមហ៊ុន Nike ហើយត្រូវបានគេជឿថា មានទ្រព្យសម្បត្តិសរុប២ពាន់លានដុល្លារ។

កីឡាករ Conor McGregor បាននិយាយក្នុងបទសម្ភាសមួយថា ៖«វាជាការជំរុញទឹកចិត្តមួយដោយមើលឃើញ លោក Michael Jordan ស្ថិតនៅលំដាប់កំពូលក្នុងតារាងអត្តពលិកជាទ្រព្យសម្បត្តិច្រើន។ គាត់មានស្បែកជើងម៉ាក Jordan ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ខ្ញុំគិតថា វាមានប្រហែលជា ៣.៣ពាន់លានដុល្លារដែលគាត់រកបាន»។

កីឡាករគុនចម្រុះបន្តរៀបរាប់ថា ៖«ខ្ញុំកំពុងខិតជិតទៅរកទឹកប្រាក់១ពាន់លានដុល្លារ។ ខ្ញុំគិតថា ខ្ញុំមានប្រហែល៦៥០លានដុល្លារតាមអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំគិតថា ពួកគេក៏កំពុងគិតរឿងនេះ។ ខ្ញុំប្រហែលជាត្រូវធ្វើការត្រួតពិនិត្យផ្ទាល់ខ្លួនអំពីរឿងនោះដែរ។ ខ្ញុំក៏រំពឹងថា ខ្ញុំនឹងមានឱកាសរំកិលខ្លួនក្នុងតារាងបញ្ជីនោះ។ វាពិតជារឿងដែលរីករាយដែលមើលឃើញគោលដៅខ្លនឯងក្នុងទស្សនាវដ្ដី Forbes ជាអត្តពលិកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Talksport
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


