កីឡា
៥សំណួរអំពីផែនការរបស់ នៅ ស្រីពៅ និងរឿងចងចាំបំផុតឆ្នាំ២០២០
នៅ ស្រីពៅ ជាកីឡាការិនីគុនខ្មែរលេចធ្លោបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជារហូតដល់មានឈ្មោះទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិរបស់មីយ៉ាន់ម៉ា និងONE Championship ជាបន្តបន្ទាប់ និងចេញទៅប្រកួតនៅស៊ីហ្គេមកន្លងមកទៀតផង។ ស្រីពៅ អាចប្រកួតបានបីប្រភេទកីឡាផ្សេងគ្នាដូចជាគុនខ្មែរ ,គុនចម្រុះ និង ប្រដាល់សកល។ សិស្សគុនមកពីក្លិបតាឡីដំរីមានរិទ្ធិ ដែលឡើងប្រកួតនៅសង្វៀន ONE ចំនួន៣លើកនោះ បានរៀបចំផែនការសម្រាប់ឆ្នាំ២០២១ និងប្រាប់រឿងល្អ ព្រមទាំងរឿងចងចាំបំផុតក្នុងឆ្នាំ២០២០តាមរយៈ ៥ សំណួរដូចខាងក្រោម។

ONE៖ ជម្រាបសួរ ស្រីពៅ ! តើឆ្នាំ២០២១ខាងមុខ មានផែនការអ្វីខ្លះសម្រាប់អាជីពរបស់ខ្លួន?
ស្រីពៅ៖ ចាសបង!នៅឆ្នាំ២០២១ បើអត់មានបញ្ហាកូវីដ-១៩ មកយាយីទៀត គឺខ្ញុំត្រៀមហ្វឹកហាត់និងអភិវឌ្ឍខ្លួនបន្ថែមដើម្បីចូលរួមប្រកួត ស៊ីហ្គេម ដែលរៀបចំនៅវៀតណាមនាចុងឆ្នាំក្រោយនេះបង។
ONE ៖ ចុះ! ស្រីពៅ គិតថា អាចមានផែនការឡើងសង្វៀនប៉ុន្មានដងនៅឆ្នាំថ្មី?
ស្រីពៅ ៖ អត់ទាន់ដឹងច្បាស់បង ប៉ុន្តែ ខ្ញុំប្រហែលជាពិបាកក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសដូចរាល់ដង ព្រោះវាកៀកស៊ីហ្គេមផង។ មួយវិញទៀត ខ្ញុំត្រូវបោះជំរំហ្វឹកហាត់នៅក្រុមជម្រើសជាតិរហូតដល់ថ្ងៃចេញស៊ីហ្គេមតែម្ដង។
ONE៖ អ្វីទៅជាការចងចាំដ៏ល្អរបស់ ស្រីពៅ នៅឆ្នាំ ២០២០ នេះ?

ស្រីពៅ៖ ការចងចាំល្អបំផុតរបស់ខ្ញុំ គឺ ពេលខ្ញុំឮដំណឹងថាបានទៅប្រកួតនៅសង្វៀនធំបំផុត ONE Championship កាលថ្ងៃទី៣០ ខែ តុលានៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX។ ទោះត្រៀមខ្លួនមិនសូវបានល្អ ប៉ុន្តែ ខ្ញុំជាកីឡាការិនីដំបូងដែល ONE ចុចឈ្មោះទៅប្រកួតក្នុងអំឡុងវិបត្តិកូវីដ-១៩ មុនបង ចាន់ រតនា (ប្រកួតថ្ងៃទី១៨ ខែធ្នូ ខាងមុខ)។
ONE៖ តើរឿងណាដែល ស្រីពៅ ចងចាំអាក្រក់បំផុតក្នុងឆ្នាំ ២០២០ នេះ?
ស្រីពៅ៖ រឿងចងចាំដ៏អាក្រក់របស់ខ្ញុំពេលចាញ់កីឡាការិនីឥណ្ឌា Ritu Phogat កាលខែតុលា នេះឯង។ វាជាការប្រកួតដ៏អាក្រក់របស់ខ្ញុំរហូតដល់សន្លប់នៅទឹកទី២។ បរាជ័យនេះ សូម្បីគ្រួសាររបស់ខ្ញុំ និងឳពុកម្ដាយខ្ញុំ ក៏និយាយដែរថា វាជាលើកទី១ ដែលទើបឃើញកូនរបស់ខ្លួនត្រូវធ្ងន់ក្នុងអាជីព។
វីដអូ ស្រីពៅ vs Ritu
ONE៖ ជាចុងក្រោយ តើ ស្រីពៅ មានអ្វីថ្លែងទៅកាន់អ្នកគាំទ្រទេ?
ស្រីពៅ៖ ចាសសូមអរគុណ! ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានផ្ដល់កម្លាំងចិត្ត និងទាំងអ្នកឧបត្ថម្ភដល់រូបខ្ញុំពេលចេញទៅប្រកួតនាពេលកន្លងមក និង អំឡុងឆ្នាំ២០២០ នេះ។ ខ្ញុំសូមអរគុណដល់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ក្លិប, ក្រុមការងារគ្រូបង្វឹកទាំងក្លិប និងគ្រូជម្រើសជាតិដែលធ្វើឲ្យរូបខ្ញុំមានថ្ងៃនេះ។ ដើម្បីជាការតបស្នងចំពោះការយកចិត្តទុកដាក់ទាំងនេះ ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀតឲ្យអស់សមត្ថភាពនៅឆ្នាំ២០២១៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


