កីឡា
កីឡដ្ឋានថ្មីរបស់ក្លិបអាយអេសអាយដង្កោរសែនជ័យ នឹងរួចរាល់នៅខែសីហា ខាងមុខ
ក្លិបបាល់ទាត់អាយអេសអាយ ដង្កោរសែនជ័យ ដែលជាសមាជិកនៃលីគកម្ពុជាទី២ បច្ចុប្បន្ន បាន នឹងកំពុងប្រើប្រាស់កីឡដ្ឋានរបស់ក្រុមផ្សេងដើម្បីធ្វើជាទឹកដីបណ្ដោះអាសន្ន ខណៈកីឡដ្ឋានរបស់ខ្លួនកំពុងស្ថិតក្នុងការជួសជុលកែលំអឡើងវិញ។
តាមការបញ្ជាក់ដោយ លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបអាយអេសអាយ ដង្កោរសែនជ័យ មានកីឡដ្ឋានផ្ទាល់ខ្លួនស្ថិតក្នុងតំបន់ស្ទឹងមានជ័យ លើផ្លូវវេងស្រេង ដែលមានឈ្មោះថា KMH Park ខណៈមកទល់ពេលនេះ កីឡដ្ឋានទាំងមូលបាន និងកំពុងរុះរើ ដើម្បីជួសជុលឡើងវិញ ហើយតាមគម្រោងនឹងរួចរាល់នៅខែសីហាខាងមុខ។

«យើងទើបរុះរើទីលានចាស់រួចរាល់បានចំណាយពេលបាន ១ខែហើយ ឥឡូវកំពុងចាក់ដីចាប់ផ្តើមសាងសង់ប្រហែលដើមខែ៨ ទើបរួចរាល់។» សម្ដីរបស់លោក សៀក សុវណ្ណ។
អគ្គលេខាធិការក្លិបដដែលរូបនេះបានឲ្យដឹងទៀតថាក្លិបក៏នឹងសាងសង់កន្លែងអង្គុយទស្សនាផងដែរ ដោយអាចផ្ទុកទស្សនិកជនបានប្រមាណ ៣,០០០នាក់ ហើយមូលហេតុដែលនាំឲ្យចំណាយពេលយូរគឺដោយសារការផ្លាស់ប្ដូរទិស ពីបណ្ដោយទៅទទឹង និងពីទទឹងទៅបណ្ដោយ នាំឲ្យមានបណ្ដោយវែងជាងមុនជាខ្នាតស្តង់ដា ហើយក៏ប្រើប្រាស់ស្មៅធម្មជាតិផងដែរ។

សូមបញ្ជាក់ថា ក្លិបអាយអេសអាយ ដង្កោសែនជ័យ បង្កើតឡើងនៅឆ្នាំ២០១៦ នាមជាក្រុមពាក់កណ្ដាលអាជីព។ ក្រោយមកនៅឆ្នាំ២០២០ ក្រុមនេះវិវឌ្ឍខ្លួនទៅជាក្រុមអាជីពចូលរួមការប្រកួតលីគ២កម្ពុជា។ រដូវកាលដំបូង ក្លិបនេះបញ្ចប់ទៅដោយឈរនៅលេខ៤ និងរដូវកាល២០២១ កន្លងទៅបញ្ចប់ទៅដោយឈរនៅលេខ២ ខណៈរដូវកាល២០២២ នេះ ដែលជារដូវកាលត្រូវបានទទួលស្គាល់ថា លីគទី២ មានកំណែទម្រង់ខ្ពស់ និងប្រកួតប្រជែងជាងមុន ក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងមួយនេះ កំពុងឈរនៅលេខ៧ មាន ៧ពិន្ទុ ពីការប្រកួត ៥ដង ក្នុងនោះឈ្នះ ២ដង ស្មើ ១ដង និងចាញ់២ដង តាមពីក្រោយក្រុមកំពូលតារាង អគ្គិសនីកម្ពុជា ៦ពិន្ទុ៕
អត្ថបទ ៖ មុន្នីរ័ត្ន

-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


