កីឡា
សៀមរាប និង ព្រះសីហនុ ជាខេត្តឈានមុខគេ លើការអភិវឌ្ឍកីឡដ្ឋានបាល់ទាត់
ក្នុងឆ្នាំ ២០២៦ នេះ សៀមរាប និង ព្រះសីហនុ កំពុងក្លាយជាខេត្តឈានមុខគេ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងទីលានកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀត។

ជាការពិត បាល់ទាត់ កម្ពុជា បច្ចុប្បន្នកំពុងរីកចម្រើនយ៉ាងខ្លាំង ទាំងកម្រិតប្រកួតប្រជែងរបស់កីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ។ នៅឆ្នាំ ២០២៦ មានគម្រោងសាងសង់កីឡដ្ឋានថ្មីៗជាច្រើនរបស់ខេត្តផ្ទាល់ និងក្លិបអាជីព ដែលត្រូវបានប្រកាសដូចជានៅខេត្ត កណ្តាល សៀមរាប ព្រះសីហនុ ស្វាយរៀង និងត្បូងឃ្មុំ។
យ៉ាងណាមិញ ក្នុងចំណោមខេត្តរបស់ កម្ពុជា ទាំងអស់ គឺមានតែខេត្ត សៀមរាប និង ព្រះសីហនុ ប៉ុណ្ណោះ ដែលត្រូវបានគេមើលឃើញ ថា ហាក់រីកចម្រើនជាងគេលើការកសាងកីឡដ្ឋានបាល់ទាត់ និងកីឡាផ្សេងៗទៀត។
គិតត្រឹមខែ មេសា ឆ្នាំ ២០២៦ នៅខេត្តព្រះសីហនុ មានកីឡដ្ឋានចំនួន ៣ ដែលបានសាងសង់ និងកំពុងស្ថិតក្នុងគម្រោងសាងសង់។ នៅខេត្តតំបន់សមុទ្រមួយនេះ មានកីឡដ្ឋានឡាយហ្វមួយ បានសាងសង់រួចរាល់ ជាកម្មសិទ្ធិរបស់ក្លិប ឡាយហ្វ ព្រះសីហនុ។

ក្នុងពេលខាងមុខ ខេត្តនេះនឹងមានកីឡដ្ឋានថ្មី ២ ទៀត គឺកីឡដ្ឋានខេត្ត ព្រះសីហនុ ជាកម្មសិទ្ធិរបស់ខេត្ត និងកីឡដ្ឋាន អឹមអូអាយ កំពង់ដេវ៉ា ដែលជាកម្មសិទ្ធិរបស់ក្លិប អឹមអូអាយ កំពង់ដេវ៉ា។ កីឡដ្ឋានទាំង ២ នេះ សុទ្ធតែបានបញ្ចុះបឋមសីលានៅឆ្នាំ ២០២៦ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាងសង់ទាំងពីរ។


ក្រឡេកទៅកាន់ខេត្ត សៀមរាប វិញ ក៏នឹងមានកីឡដ្ឋានចំនួន ៣ ដូចខេត្ត ព្រះសីហនុ ដែរ។ បច្ចុប្បន្ន នៅខេត្តនេះមានកីឡដ្ឋាន Akihiro Kato ជាកម្មសិទ្ធិរបស់ក្លិប អង្គរថាយហ្គឺរ។ តាមផែនការ គឺក្លិបនៅមានគម្រោងពង្រីកកីឡដ្ឋានបន្តទៀត។

កីឡដ្ឋានមួយទៀត គឺកីឡដ្ឋានរបស់ក្លិប សៀមរាប យូណាយធីត ដែលមានទីតាំងនៅស្រុកបន្ទាយស្រី។ បច្ចុប្បន្នក្លិបសៀមរាប យូណាយធីត កំពុងផ្តោតលើការបណ្តុះថ្នាលយុវជន។ ពួកគេមិនត្រឹមតែមានកីឡដ្ឋានប្រកួតប៉ុណ្ណោះទេ ហើយក៏មានមជ្ឈមណ្ឌលហ្វឹកហាត់ សម្រាប់ម្រើការហ្វឹកហាត់ដល់កីឡាករផងដែរ។

ដោយឡែកកីឡដ្ឋានមួយទៀត ដែលនឹងកើតមាននៅខេត្តសៀមរាបផងដែរ គឺកីឡដ្ឋានឡាយអ៉ិនឃីង ជាកម្មសិទ្ធិរបស់ក្លិប ឡាយអ៉ិនឃីង។ តាមការប្រកាសរបស់ក្លិប គឺកីឡដ្ឋានរបស់ពួកគេ ដែលគ្រោងធ្វើការសាងសង់ គឺជាកីឡដ្ឋានស្តង់ដាទំហំ ៦៨ម៉ែត្រ x ១០៥ម៉ែត្រ អាចផ្ទុកអ្នកទស្សនាបានចន្លោះពី ៧៥០០ នាក់ ទៅ ៨០០០ នាក់។ ជាមួយគ្នានេះ ក៏មានមជ្ឈមណ្ឌលហ្វឹកហាត់ និងបណ្តុះបណ្តាលថ្នាលយុវជនផងដែរ។
ក្លិបកូនពៅនៅខេត្តសៀមរាបមួយនេះ មានផែនការចូលប្រកួតលីគទី ២ កម្ពុជា នាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ សេម កុសល
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


