កីឡា
សម្ដេចពិជ័យសេនា ទៀ បាញ់ សំណូមពរប្រទេសអាស៊ានយោគយល់កម្ពុជា ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម
ការណ៍ថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) ផ្លូវការនៅព្រឹកថ្ងៃទី១០ ខែមេសា គ្រាដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប។
ក្នុងឱកាសនៃពិធីបើកកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ បានរំឮកថា កម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ទើបអាចមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់ដ៏ធំនេះ (ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣) ។ ប៉ុន្ដែលទ្ធភាពរបស់កម្ពុជា ដោយសារគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងប៉ុនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយក៏ចំពេលដែលកម្ពុជាកំពុងរស់នៅក្នុងដំបូលសន្ដិភាពផងដែរ។

ក្នុងនាមម្ចាស់ផ្ទះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវអនុសាសន៍ និងសំណូមពរមួយចំនួន ដល់កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ខាងលើ រួមមាន៖
១- កម្ពុជាប្រទេសតូច ដែលមានបេះដូងធំ ប្ដេជ្ញាខំប្រឹងប្រែងអស់ពីលទ្ធភាពរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមប្រតិទិន និងកម្មវិធីដែលបានគ្រោងទុក និងប្ដេជ្ញាខិតខំអនុវត្តតាមការផ្ដល់ទំនុកចិត្តរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍
២- ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការគោរពគោលការណ៍កីឡាស្អាតស្អំ និងកីឡាបៃតង ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលសេចក្ដីសម្រេចពីអង្គការសហប្រជាជាតិ ស្ដីពី “កីឡាដើម្បីសកម្មភាពបម្រែបម្រួលអាកាសធាតុ UN Sport For Climate Change Action” កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ
៣- រាជរដ្ឋាភិបាល និង CAMSOC បានសម្រេចដាក់ចេញនូវប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមយុទ្ធវិធី និងយុទ្ធសាស្ដ្រ «សន្សំសំចៃ តែផ្ដល់នូវភាពអស្ចារ្យ-Saving Games But Delivering Ther Best Games»
៤- សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានសម្រេចយកខេត្តសៀមរាប ប្រារព្ធព្រះរាជពិធីសុំភ្លើងអាទិទេពកីឡា រួចរត់ដង្ហែរភ្លើងគប់ទៅគ្រប់បណ្ដាប្រទេសជាសមាជិក SEA Games។ ដូចនេះ សូមគណៈកម្មាធិការជាតិអូឡាំពិក ជាសមាជិកក្រុមប្រឹក្សាជួយគាំទ្រ និងរៀបចំពិធីដង្ហែរភ្លើងគប់ឲ្យទទួលបានជោគជ័យ
៥- សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរបណ្ដាប្រទេសសមាជិក និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ៈ យោគយល់ដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយផ្ដល់នូវការគាំទ្រក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងជាមហាគ្រួសារកីឡាក្នុងតំបន់ ក៏ដូចជាការជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះផងដែរ
ជាមួយគ្នាផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នយ៍ ក៏បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំក្រុមប្រឹក្សាលើកនេះ ក៏នឹងបង្ហាញដល់សាធារណៈមតិជាតិ អន្តរជាតិ អំពីភាពចុះសម្រុងគ្នា ភាពរឹងមាំនៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលយើងទាំងអស់គ្នា ប្ដេជ្ញារួមសុខរួមទុក្ខ និងរួមគ្នាធ្វើឱ្យចលនាកីឡា ក្លាយជាឧបករណ៍រួមចំណែកថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចតំបន់យ៉ាង ពិតប្រាកដ»។

បន្ថែមលើសពីនេះទៅទៀតក្នុងថ្ងៃនេះផងដែរ អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បន្ថែមថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនេះគឺបង្ហាញពីរបាយការណ៍នៃដំណើរការស៊ីហ្គេម ២០២៣ ដូចជាការតៀមខ្លួនឆ្ពោះទៅកាន់ពិធី ការដាក់បញ្ចូលប្រភេទកីឡាជាដើម។
អគ្គលេខាធិការ CAMSOC បញ្ជាក់ថា អ្វីដែលកម្ពុជាលើកឡើងទាំងប៉ុន្មានគឺមានការពេញចិត្ត និងគាំទ្រតែម្ដងពីបណ្ដាប្រទេសអាស៊ានចូលរួម ហើយថែមទាំងសរសើរថាធ្វើលើកទី១ ប៉ុន្តែបានល្អប្រសើរ ប្រភេទកីឡាក៏ដាក់បានច្រើន ប្រភេទកីឡាតាមប្រទេសនីមួយៗគឺក៏បញ្ចូលទាំងអស់។ កម្ពុជាហាក់រួចរាល់សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះនៅស៊ីហ្គេម ២០២៣ ឆ្នាំក្រោយនេះ៕

រូបភាព៖ Cambodia 2023
អត្ថបទ៖ មន្នីរ័ត្ន

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ