កីឡា
កីឡាកម្ពុជា មានសញ្ញាល្អ ២ ក្រោយបញ្ហាកូវីដ ក្នុងប្រទេសមានការថយចុះជាលំដាប់
បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ លើកលែងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈនានាទូទាំងប្រទេស ប៉ុន្តែតម្រូវឲ្យពលរដ្ឋបន្តពាក់ម៉ាសនៅកន្លែងដែលមានការបិទជិត មានម៉ាស៊ីនត្រជាក់ជាដើមនោះ ថ្ងៃជាមួយគ្នានេះកីឡាកម្ពុជា ក៏បានទទួលសញ្ញាល្អដូចគ្នា។

សញ្ញាល្អទី ១ គឺពាក់ព័ន្ធជាមួយនឹងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ដែលភ្ជាប់ទៅនឹងវិស័យកីឡានោះ គឺបានសេចក្ដីថា កីឡាករ-កីឡាការិនី នឹងទទួលបានការហ្វឹកហាត់ប្រកបដោយផាសុកភាពជាងមុន ដោយពុំមានការពាក់ម៉ាស ដែលនាំឱ្យប៉ះពាល់ដល់ការដកដង្ហើម។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា៖ «កីឡាករ-កីឡាការិនីរបស់យើង បានទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញគ្រប់ៗគ្នាយ៉ាងហោច ៣ ទៅ ៤ដូស។ នេះគឺជារឿងមួយ ដែលយើងអាចមានភាពស៊ាំក្នុងសហគមន៍។ ឥលូវនេះ យើងទទួលបាននូវសេរីភាពមួយទៀត សម្រាប់កីឡាករ-កីឡាការិនី ពេលដែលគាត់មានកាតព្វកិច្ចពាក់ម៉ាស វាមានការប៉ះពាល់ដល់បច្ចេកទេសខ្លះក្នុងការហ្វឹកហាត់ ពាក់ព័ន្ធផ្លូវដង្ហើម និងការទើសទាល់ពេលហាត់ជាដើម។ អ៊ីចឹង ពេលគាត់ហ្វឹកហាត់ក្រៅកន្លែងបិទជិត គាត់អាចដោះម៉ាសបាន នេះគឺជាពេលវេលាមួយដ៏ល្អបំផុត ដើម្បីសម្រួល និងចៀសវាងផលប៉ះពាល់មួយចំនួន នៃបច្ចេកទេសហ្វឹកហាត់របស់ពួកគាត់។»

សញ្ញាល្អទី ២ នោះគឺការបើកឲ្យទស្សនិកជនចូលទស្សនាការប្រកួតបាល់ទាត់គ្រប់ក្របខ័ណ្ឌ ក្នុងចំនួន ១០០ ភាគរយនៃកីឡដ្ឋាន។ ការបើកនេះ គឺដោយសារទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំគោលការណ៍ ដើម្បីអនុញ្ញាតឲ្យទស្សនិកជនបានចូលរួមទស្សនាការប្រកួតក្នុងកីឡដ្ឋាន ១០០ ភាគរយ និងមិនតម្រូវឲ្យធ្វើតេស្តរហ័សកូវីដ-១៩ សម្រាប់មន្ត្រី និងកីឡាករ រាល់ការប្រកួតគ្រប់កម្រិត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនលីគ។ ខណៈដែលនាពេលខាងមុខ ក៏មានឮដំណឹងថា ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


