ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship's 'COLLISION COURSE' នៅប្រទេសសិង្ហបុរី
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship’s ‘COLLISION COURSE’ នៅប្រទេសសិង្ហបុរី

បានផុស

នៅ


ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ទម្ងន់ស្រាល លោក ចាន់ រតនា ដែលប្រិយមិត្តនិយមស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដានការប្រកួតរបស់​លោក នៅយប់ថ្ងៃសុក្រទី ១៨ ធ្នូ ខណៈពេលដែលរូបលោកនឹងត្រូវប្រឈមមុខជាមួយជើង​ខ្លាំង​មកពី​ចិន Xie Wei នៅក្នុងការប្រកួតរបស់ ONE: COLLISION COURSE នៅឯកីឡដ្ឋាន Singapore Indoor ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រតនា និង Xie នឹងបើកការប្រកួតនៅលើឆាកនៅវេលាម៉ោង ៧:​៣០ នាទី។ (ពេលវេលានៅប្រទេសកម្ពុជា) ហើយការប្រកួតនេះនឹងមានការប្រកួតដែលមានឈ្មោះល្បីបន្ថែមចំនួន ៥ ប្រកួតផ្សេងទៀតលំដាប់ពិភពលោកក្នុងសិល្បៈក្បាច់គុនចម្រុះ។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក៏មានប្រដាល់ជើងឯកមានឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារខ្សែក្រវាត់របស់ខ្លួនជាមួយកីឡាករ Andrei “ Mister KO” Stoica ដែលជាការប្រកួតដែលរង់ចាំជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍​បន្ទាប់ពីព្រឹត្តិការណ៍​ធំ ជាការប្រកួតជើងឯកពិភពលោក ONE Bantamweight Muay Thai​​ កីឡាប្រដាល់ Nong-O Gaiyanghadao នឹងការពារខ្សែក្រវ៉ាត់របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក ONE Bantamweight Muay Thai ។

រតនា បានចាប់ផ្តើមរៀនគុនខ្មែរ តាំងពីអាយុ ១៧ ឆ្នាំ និងបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ ។ អ្នកប្រដាល់ដ៏ឆ្នើមរូបនេះ ធ្លាប់បានប្រកួតនៅ ONE ចំនួន ៩ ដង និងបានឈ្នះបាន ២១៥ ដងពេញមួយអាជីពក្នុងការប្រកួតគុនខ្មែរ ។

ប្រសិនបើលោកឈ្នះការប្រកួតនៅថ្ងៃស្អែក ដោយផ្ដួលគូប្រកួតឲ្យសន្លប់នោះ រតនានឹងត្រូវប៉ះជាមួយ Gianna Subba សម្រាប់ការផ្តួលដៃគូឲ្យសន្លប់ច្រើនបំផុតក្នុងប្រវត្តិទម្ងន់ស្រាលរបស់ ONE និងទទួលបាននាមក្នុងការឈ្នះការប្រកួតក្បាច់ប្រដាល់ចម្រុះលើកទី ៤ ជាប់ៗគ្នា។​​

ក្រុមហ៊ុនសែលកាត បានប្រកាសលោក រតនា ជាទូតសុឆន្ទៈជាផ្លូវការកាលពីខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃភាពជាដៃគូកាន់តែធំទូលាយជាមួយ ONE Championship ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារសែលកាតទាំងមូល នឹងរង់ចាំមើលការប្រយុទ្ធនេះផ្ទាល់តាម ONE Super App និងនៅចាំអបអរសាទរ។

លោក Watson បានមានប្រសាសន៍បន្តថា“ នេះគឺជាការប្រកួតដ៏ធំដំបូងបង្អស់របស់លោក​ រតនា ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ហើយយើងនាំលើកទង់ជាតិ​នឹងជាមួយគាត់ ហើយជូនពរគាត់ឱ្យមានការប្រយុទ្ធដ៏ល្អ” ។ យើងពិតជាមានមោទនភាពចំពោះលោក រតនា និងសមិទ្ធិផលរបស់លោក ហើយក៏នឹងចូលរួមដូចជាក្រុមគ្រួសាររបស់លោក យើងជាមួយនឹងសហគមន៍គុនខ្មែរទាំងមូល នឹងរីករាយ​ជាមួយគ្នា” ។

សែលកាត កំពុងត្រៀមបញ្ចេញវីដេអូដ៏ពិសេសមួយរបស់ រតនា នៅប្រទេសសឹង្ហបូរី ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។ លោករតនា ក៏ត្រូវបានបង្ហាញនៅក្នុងខ្សែវីដេអូដែលចាក់ផ្សាយលើទំព័រហ្វេសប៊ុកសែលកាត រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។

អតិថិជនសែលកាត អាចមើលការប្រកូតថ្ងៃស្អែកដោយផ្ទាល់ក្នុង ONE Super App តាមរយៈកម្មវិធីសែលកាត Cellcard App​ ។ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីសែលកាត សូមចុចរកពាក្យ ស្វែងរក ពាក្យ រឿង និងប៊ូតុង ONE ដែលនឹងផ្តល់សិទ្ធិចូលទៅកាន់មាតិកាប្រកួតភ្លាមៗ រាប់បញ្ចូលទាំងការប្រកួតរបស់ រតនា ផងដែរ។

រាល់ការប្រកួតដែលបានគ្រោងទុកសម្រាប់ ONE: COLLISION COURSE លោកអ្នកអាចមើលបានដោយផ្ទាល់ ដោយគ្រាន់តែចុចលើ ONE Super App ៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏៩ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services