កីឡា
កីឡាហែលទឹកកម្ពុជា ឈ្នះមេដាយលើកដំបូងនៅស៊ីហ្គេម ក្រោយខកខានជិត ៥០ឆ្នាំ
កីឡាករហែលទឹកកម្ពុជា ទទួលបានមេដាយសំរឹទ្ធ វិញហើយបន្ទាប់ពីបញ្ចប់ការប្រកួតកាលពីម្សិលមិញ ប៉ុន្តែមានការតវ៉ាពីប្រទេសថៃ។ ខណៈនៅថ្ងៃទី២២ ខែឧសភា នេះគណៈកម្មការបច្ចេកទេសសម្រេចជាផ្លូវការផ្ដល់មេដាយនេះដល់កម្ពុជា ដដែល។

វិញ្ញាសាដែលកម្ពុជាទទួលបានមេដាយសំរឹទ្ធគឺវិញ្ញាសាហែលពាក់ជើងទាបែបបណ្តាក់៤គុណនឹង២០០ម៉ែត្រ (Fin swimming-Men’s Relay 4 x 200m Surface) ដោយមានប្រទេសចំនួន៤ចូលរួមប្រកួតមានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, ថៃនិងកម្ពុជា។
ចំពោះកីឡាករកម្ពុជាទាំង ៤រូបរួមមាន លឹម សុខវឌ្ឍន៍នន្ទ ទួន ទិត្យសត្យា លឹម កែវឧត្ត និង ឆោម ច័ន្ទថន សម្រេចបានក្នុងឋិរវេលា ០០:០៧:១៩.៩៧០ ដោយទទួលបានមេដាយសំរឹទ្ធ។ ម្ចាស់ផ្ទះវៀតណាម ទទួលបានមេដាយមាស ដោយបំបែកបាននូវឋិរវេលា ០០:០៥:៥៥.៣០០ ខណៈឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់ សម្រេចបានក្នុងឋិរវេលា ០០:០៦:០៣.៣០០។ ពិធីបំពាក់មេដាយនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែឧសភា នេះផងដែរ។

ការទទួលបានមេដាយសំរឹទ្ធនេះ គឺជាឈ្នះមេដាយលើកដំបូងលើវិញ្ញាសាហែលទឹកពាក់ជើងទា នៅស៊ីហ្គេម សម្រាប់កម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី១ នៅឆ្នាំនេះ។ វិញ្ញាសានេះត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០០៣។
លើសពីនេះទៅទៀត នេះក៏ជាការឈ្នះមេដាយលើកដំបូងក្នុងរយៈពេល ៤៩ឆ្នាំចុងក្រោយ លើប្រភេទកីឡាហែលទឹក (Aquatic) នៅស៊ីហ្គេមផងដែរ ដោយកម្ពុជា ឈ្នះមេដាយចុងក្រោយគឺកាលពីឆ្នាំ១៩៧៣ ក្នុងស៊ីហ្គេម លើកទី៧ នៅប្រទេសសិង្ហបុរី។
កាលពីឆ្នាំ១៩៧៣ អត្តពលិកកីឡាហែលទឹកកម្ពុជា ឈ្នះមេដាយ ១៣គ្រឿង ក្នុងនោះមាស ២គ្រឿង ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៤គ្រឿង ប៉ុន្តែពេលនោះពុំទាន់មានវិញ្ញាសាហែលពាក់ជើងទា នៅឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


