Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ចេញទៅ​ប្រកួតមិត្តភាពនៅម៉ាឡេស៊ី

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបនានានៃលីគកំពូលម៉ាឡេស៊ី។ 

តាមគម្រោង ក្លិបព្រះខ័នរាជស្វាយរៀង​នឹង​មានការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្លិបនៅលីគកំពូលមួយចំនួននៅទីនោះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើដំណើរប្រកួតមិត្តភាពនៅម៉ាឡេស៊ី នេះគឺជាការត្រៀមខ្លួនសម្រាប់យុទ្ធនាការការប្រកួតពានរង្វាន់​ខេមបូឌាន​ព្រីមៀរ​លីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងជាពិសេសគ្រាដែលលីគបាល់ទាត់ក្នុងស្រុកកំពុងសម្រាក ដូច្នេះជាការចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួត ដើម្បីរក្សាទម្រង់លេងមុនលីគត្រលប់មកវិញ។

នៅក្នុងខេមបូឌានព្រីមៀរលីគវិញ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ កំពូលតារាង ត្រឹមជុំទី១ នៃរដូវកាល​២០២២​ដោយ​ប្រកួត ៧ ដង ឈ្នះ ៦ ដង ស្មើម្ដង មិនដែលចាញ់ មាន១៩ពិន្ទុ ដាច់ក្រុមលេខ ២ បឹងកេត ៦ពិន្ទុ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម