កីឡា
គ្រូឥណ្ឌា មិននិយាយពីកម្ពុជា ពេលត្រូវបានសួរនាំឲ្យមានការយល់ឃើញក្រុមដែលពិបាកក្នុងពូល
នៅសល់ ២ថ្ងៃទៀត ការប្រកួតក្នុងពានរង្វាន់ ជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយវាងកម្ពុជា ជាមួយម្ចាស់ផ្ទះ ឥណ្ឌា នឹងចូលមកដល់ ដែលជាការប្រកួតដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការឈានទៅដណ្តើមកៅអីប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៣។
មុនការប្រកួតមកដល់ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ធ្វើកិច្ចសម្ភាសន៍ជាមួយគ្រូបង្វឹក ខណៈគ្រូឥណ្ឌា លោក Igor Stimac ពុំបាននិយាយពីកម្ពុជាឡើយ ពេលត្រូវបានសួរនាំអំពីការយល់ឃើញក្រុមដែលពិបាកក្នុងពូល។

សារព័ត៌មានឥណ្ឌាបានសួរលោក Igor Stimac ថា តើក្រុមមួយណាដែលលោកគិតថានឹងក្លាយជាក្រុមពិបាកជាងគេក្នុងពូល D? គ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះបានឆ្លើយតបថា «អាហ្វហ្គានីស្ថាន ជាក្រុមដែលត្រូវគិតមុនគេ។ ជាងនេះទៅទៀត ដោយសាររាងកាយ ពួកគេខ្លាំងជាង។ ពួកគេមានកីឡាករជាច្រើនមកពីលីគបរទេសដែលមានការរៀបចំបាល់ទាត់បានល្អពេញមួយឆ្នាំ។
ខណៈពេលដែលកីឡាករទាំងនេះកំពុងលេងនៅក្នុងលីគដែលមានគុណភាពនៅបរទេស យើងកំពុងព្យាយាមបង្កើតដូចគ្នានៅទីនេះ ដែលនឹងត្រូវចំណាយពេល។ នោះហើយជាមូលហេតុដែលខ្ញុំចាត់ទុកពួកគេថាជាគូប្រជែងដ៏សំខាន់មួយ។»
លោកបាននិយាយពីហុងកុងទៀតថា «ហុងកុងបានផ្លាស់ប្តូរគោលការណ៍មួយដែលអនុញ្ញាតឱ្យពួកគេមានកីឡាករចូលសញ្ជាតិ។ ដូច្នេះយើងនឹងត្រូវមើលថាតើពួកគេមានភាពល្អប្រសើរប៉ុណ្ណានៅពេលនេះ។»
បញ្ជាក់ថា កម្ពុជា នឹងជួបជាមួយម្ចាស់ផ្ទះ ឥណ្ឌា នៅប្រកួតបើកឆាកនាវេលាម៉ោង ៥:៣០នាទីល្ងាច នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៧ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


