កីឡា
ព្រះខ័នរាជស្វាយរៀងជួបក្រុម២នេះក្នុងជំនួបមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ី
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិបបាល់ទាត់អាជីពរបស់ម៉ាឡេស៊ី។

តាមការឲ្យដឹងពីលោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា កូនក្រុមរបស់លោកនឹងប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតគឺជាមួយក្រុម PJ City នៅថ្ងៃទី១០ ខែមិថុនា និងជាមួយក្រុម UiTM នៅថ្ងៃទី១៣ ខែមិថុនា។ សម្រាប់ក្រុម PJ City កំពុងលេងក្នុងលីគបាល់ទាត់អាជីពកំពូលរបស់ម៉ាឡេស៊ី ខណៈក្រុម UiTM កំពុងលេងនៅលីគទី២។
ការប្រកួតមិត្តភាពអន្តរជាតិដែលគ្រោងធ្វើចន្លោះថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ត្រូវបានលោក Conor Nestor បញ្ជាក់ថា ដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរមុនពេលក្របខណ្ឌខេមបូឌានព្រីមៀរលីគវិលត្រឡប់មកវិញ ក៏ដូចជាបង្កើនសមត្ថភាព និងបទពិសោធលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ១ ក្នុងតារាង ខេមបូឌានព្រីមៀរលីគ ជុំទី១ រដូវកាល២០២២ បន្ទាប់ពីការប្រកួត៧លើកគឺឈ្នះ៦ និងស្មើ១ ដោយមិនទាន់ចាញ់ឡើយជាមួយនឹង១៩ពិន្ទុ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


