Connect with us

កីឡា

មិន​​ធម្មតា​ប្រើ​​ពេល​​១៤​​ឆ្នាំ​ ទើប​​ភ្នំពេញ​​ហ្គា​ឡាក់​ស៊ី​​សម្រេច​​គោល​​ដៅ​​ធំ

បានផុស

នៅ

ក្រុម​បាល់ទាត់​ភ្នំពេញ​ហ្គាឡាក់​ស៊ី​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត លើក​ទី​១៦ ឆ្នាំ​២០២២ បន្ទាប់​ពី​ឈ្នះ​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​​១១ ខែ​មិថុនា កន្លង​ទៅ​នេះ។

ការ​គ្រង​​​ជើង​ឯក​​នេះ​គឺការ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំ​បំផុត​របស់​ក្រុម បន្ទាប់​ពី​​បាន​ដើរ​លើ​វិថី​បាល់ទាត់​រយៈ​ពេល​១៤​ឆ្នាំ​​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប៉ូ គីន​ណាក់ អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្រុម​ភ្នំពេញ​ហ្គាឡាក់​ស៊ី។

ក្រុម​ភ្នំពេញ​ហ្គាឡាក់​ស៊ី ឈ្នះ​​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ូ គីន​ណាក់ បាន​រៀប​រាប់​ថា ពាន​រង្វាន់​​សម្តេច​តេជោ ហ៊ុន សែន នេះ​គឺ​ជា​គោល​ដៅ​ធំ​បំផុត សម្រាប់​​ក្រុម​ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​មាន​រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ។ ក្រុម​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​មិន​ទាន់​មាន​គេ​​​ស្គាល់ និង​បាត​ដៃ​ទទេ​រហូត​ដល់​ឆ្នាំ​២០១៧។ ក្នុង​រយៈ​ពេល​​​៩​ឆ្នាំ​នេះ​ ក្រុម​ដាក់​គោល​ដៅ​ធំ​បំផុត​គឺ​ចូល​លេង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

នៅ​​ឆ្នាំ​២០១៧ ក្រុម​ភ្នំពេញ​ហ្គាឡាក់​ស៊ី​បាន​ចូល​លេង​ពាន​រង្វាន់​មួយ​ប្រចាំ​ខេត្ត​បាត់​ដំបង ហើយ​ក៏​ត្រូវ​បាន​មហា​ជន​ស្គាល់ និង​ឲ្យ​តម្លៃពី​សមត្ថភាព​របស់​​ក្រុម​ចាប់​​ពី​ពេល​នោះ​មក។ នៅ​ពេល​នោះ ក្រុម​​បាន​ក្លាយ​ជាជើង​ឯក និង​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់​ដំបង​ជ្រើស​រើស​តំណាង​ខេត្ត​ចូល​លេង​ពាន​រង្វាន់​សម្តេចតេជោ ហ៊ុន សែន។

អ្នក​ចាត់​ការ​ទូទៅ​បាន​ប្រាប់​ថា ៖«នោះ​ជា​ក្តី​ស្រមៃ​ដែល​ក្រុម​របស់​យើង​ទទួល​បាន​ឱកាស​លេង​ពាន​សម្តេច​តេជោ ពី​ព្រោះ​ក្រុម​យើង​ចង់​​លេង​ពាន​រង្វាន់​សម្តេច​​​ខ្លាំង​ណាស់ ជា​ច្រើន​ឆ្នាំ​មក​ហើយ»។ ទោះ​ជា​ឆ្នាំ​ដំបូង​មិន​ទទួល​បាន​ល្អ​ប្រសើរ​យ៉ាង​ណា ក៏​ក្រុម​របស់​លោក​​បាន​ឡើង​ដល់​វគ្គ​​១៦​ក្រុម ដោយ​បាន​ចាញ់​ក្រុម​ខេត្ត​កំពត ប៉ុន្តែ​ក្រុម​នេះ​ចាត់​ទុក​ជា​មោទកភាព​មួយ​ដែរ។

លោក ប៉ូ គីនណាក់

ក្រោយ​មកក្រុម​របស់​លោក​ដែល​មាន​ឈ្មោះ​ដើម Sporting Galaxy បាន​លេង​តំណាង​ឲ្យ​ខេត្ត​ពោធិ៍​សាត់​បាន​២​ឆ្នាំ​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ ដដែល និង​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត។

នៅ​ឆ្នាំ​ទី​៤ ខាង​មន្ទីរ​អប់រំ​រាជ​ធានី​ភ្នំពេញ​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​​ឲ្យ​​​លេង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន នៅ​​មណ្ឌល​ទី​៣ សម្រាប់​ឆ្នាំ​២០២១ និង​២០២២។ ពេល​នោះ ក្រុម​មួយ​នេះ​​​បន្ថែម​​ឈ្មោះ«ភ្នំពេញ​ហ្គាឡាក់ស៊ី » និង​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខេត្ត​ត្បូងឃ្មុំ។

លោក ប៉ូ គីនណាក់ បាន​បញ្ជាក់​ថា ៖«ទោះ​ជា​យ៉ាង​ណា យើង​ខ្ញុំ​នៅ​តែ​ព្យាយាម ហើយ​ព្យាយាម​ទៀត។ ព្យាយាម​មិន​បោះ​បង់​ចោល។ ទី​បំផុត​យើង​​សម្រេច​បាន​លទ្ធផល​ធំ​​គឺ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ ថ្នាក់​ខេត្ត លើក​ទី​១៦ ឆ្នាំ​២០២២​នេះ»។

ក្រុម​នេះ​គ្មាន​មហិច្ឆតា​ចូល​លេង​ក្រុប​ខណ្ឌ​អាជីព​គឺ​លីគ​កំពូល​កម្ពុជា​ឡើយ។ ក្រុម​នេះ​ដាក់​គោល​ដៅ​លេង​ត្រឹម​តែ​ពាន​​រង្វាន់​សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ។

ក្រៅ​ពីគោល​ដៅ​​សំខាន់​មួយ​នេះ​របស់​ភ្នំពេញ​ហ្គាឡាក់​ស៊ី​គឺ​រួម​ចំណែក​បណ្តុះ​បណ្តាល និង​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា។ លោក គីនណាក់ ប្រាប់​ថា ៖«យើង​អត់​មាន​គោល​ដៅ​ចូល​លេង​លីគ​អាជីព​ទេ។ គ្រាន់​តែ​ថា អ្វី​ដែល​យើង​មាន​លទ្ធភាព សមត្ថភាព​ ហើយ​ពេល​វេលាគឺ​បណ្តុះ អភិវឌ្ឍ​​កីឡាករ​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​​លេង​ក្លឹប​អាជីព លីគ​អាជីព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម