កីឡា
កីឡាករម្នាក់ និងមន្ត្រី ៤ រូប ជាប់នៅប្រទេសឥណ្ឌា ដោយសារឆ្លងកូវីដ
កីឡាករ ហ៊ុល គឹមហ៊ុយ និងមន្ត្រី ៤ រូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជាប់នៅប្រទេសឥណ្ឌា បន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩ ក្រោយចប់ការប្រកួតចុងក្រោយ ពូល D វគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។

ដូច្នេះកីឡាករ ២១ នាក់ បានមកដល់មាតុប្រទេសដោយសុវត្ថិភាពនៅព្រឹកនេះ លើកលែងតែ កុក បូរីស ដែលប្រកបអាជីពនៅប្រទេសម៉ាឡេស៊ី គេត្រូវធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីផ្ទាល់។
ដើម្បីសុវត្ថិភាព កីឡាករ ហ៊ុល គឹមហ៊ុយ និងមន្ត្រី ៤ រូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវសម្រាកព្យាបាលនៅប្រទេសឥណ្ឌា រហូតដល់ជាសះស្បើយទើបត្រលប់មកមាតុប្រទេសវិញ។

សូមរម្លឹកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននាំយកកីឡាករ ២៣ នាក់ ទៅចូលរួមប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round)។ហើយជាលទ្ធផល ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម ៤ ក្រុម រួមមានម្ចាស់ផ្ទះឥណ្ឌា, ហុងកុង និងអាហ្វហ្គានីស្ថាន ក្រោយប្រកួត ៣ លើក ស្មើ ១ លើក និងចាញ់ ២ លើក មាន ១ ពិន្ទុ។ ក្នុងនោះកម្ពុជា ចាញ់ ឥណ្ឌា ២-០, ចាញ់ ហុងកុង ៣-០ និងស្មើជាមួយអាហ្វហ្គានីស្ថាន ២-២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


