កីឡា
លោក Conor Nestor បង្ហើបថាកីឡាករបរទេសថ្មី ត្រូវការសម្របខ្លួនបន្តិចទៀតមុនលីគមកដល់
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីពេលថ្មីៗនេះទើបតែបានប្រកាសចុះកុងត្រាកីឡាករកូតាបរទេសថ្មី សញ្ជាតិអេស្ប៉ាញឈ្មោះ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប។

ក្រោយចុះហត្ថលេខា ក៏ដូចជាបានបង្ហាញខ្លួនក្នុងការប្រកួតមួយចំនួនជាមួយក្លិបនៅប្រទេសម៉ាឡេស៊ី រួចមក លោក Conor Nestor គ្រូបង្វឹករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា Víctor Blasco ត្រូវការសម្របខ្លួនបន្តិចទៀតមុនពានរង្វាន់ខេមបូឌានព្រីមៀរលីគមកដល់។
លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ថា «គាត់នឹងត្រូវការពេលវេលាបន្តិចដើម្បីសម្របខ្លួន ព្រោះនៅប្រទេសហុងឌូរ៉ាស លីគរបស់គេទើបតែនឹងបញ្ចប់នៅដើមខែឧសភា ដូច្នេះគាត់ត្រូវតែតាមសម្របជាមួយកម្រិតនៃកាយសម្បទារបស់ក្រុមយើង។ ពេលគាត់ធ្វើបែបនេះ គាត់អាចមានឥទ្ធិពលខ្លាំង។»

នៅពេលសួរថាតើ Víctor នឹងអាចមកនូវការផ្លាស់ប្ដូរអ្វីខ្លះដល់ក្រុម? លោក Conor បានឆ្លើយតបថា «រៀងសំខាន់ដំបូងបង្អស់គឺគាត់ចង់នៅទីនេះ គាត់បានកាត់បន្ថយប្រាក់ខែដើម្បីមករកយើង ពីព្រោះគាត់ជឿថាយើងអាចអភិវឌ្ឍគាត់ ហើយគាត់ជឿថាគាត់អាចជួយក្លិបសម្រេចបានអ្វីៗនៅលើទីលាន។ គាត់បានទទួលការហ្វឹកហាត់នៅ Barcelona ដូច្នេះអ្នកអាចរំពឹងថាសមត្ថភាពបច្ចេកទេសរបស់គាត់គឺអស្ចារ្យណាស់។
កីឡាករ Victor Blasco Llorens នឹងចូលរួមជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីគេទើបតែចែកផ្លូវគ្នាជាមួយក្លិប CDS Vida ក្នុងលីគទី ១ របស់ប្រទេសហុងឌុយរ៉ាស។
Victor Blasco កើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ គេមានកម្ពស់ ១.៧៨ម៉ែត្រ និងលេងក្នុងតួនាទីជាខ្សែបម្រើស្លាប៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


