កីឡា
អត្តពលិកហែលទឹកកម្ពុជា បំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងការប្រកួតជើងឯកពិភពលោក
អត្តពលិកកីឡាហែលទឹកកម្ពុជា បានបញ្ចប់បេសកម្មក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោក (FINA World Championships 2022) លើកទី១៩ ជាផ្លូវការ នាទីក្រុង Budapest ប្រទេសហុងគ្រី ក្នុងនោះ មានអត្តពលិកម្នាក់បានបំបែកកំណត់ត្រាថ្នាក់ជាតិរបស់ខ្លួន។
ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ២ នាក់ទៅចូលរួម ក្នុងនោះកីឡាករ ១ នាក់ កីឡាការិនី ១ នាក់ ប្រកួតលើ ៤វិញ្ញាសាផ្សេងៗគ្នា ដែលបានចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែដោយកម្ពុជា អស់ការប្រកួតត្រឹមថ្ងៃទី២៤ មិថុនា ម្សិលមិញ។
ជាលទ្ធផលអត្តពលិកកម្ពុជា ធ្វើបានសម្រេចដូចជា៖
– កីឡាករ Charles Bennici បានប្រកួតនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៤០០ ម៉ែត្រ ហែលរបៀបសេរី ផ្នែកបុរស ក្នុងថេរវេលា ៤:២៦.៨២
– កីឡាករ Charles Bennici បានប្រកួត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ១០០ ម៉ែត្រ ហែលរបៀបផ្ងារ ផ្នែកបុរស ក្នុងថេរវេលា ១:០២.៥៧
– កីឡាការិនី សុខ វរល័ក្ខណ៍ បានប្រកួត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបសេរី ផ្នែកនារី ក្នុងថេរវេលា ០:២៨.៦២
– កីឡាការិនី សុខ វរល័ក្ខណ៍ បានប្រកួត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបកង្កែប ផ្នែកនារី ក្នុងថេរវេលា ០:៣៣.៨៤
អ្វីដែលជាការចាប់អារម្មណ៍ កីឡាការិនី សុខ វរល័ក្ខណ៍ បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរវេលា ០០:២៨.៦២ នាទី លើប្រភេទវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបសេរី។
សម្រាប់ក្រុមជម្រើសជាតិ និងត្រលប់មកព្រះរាជាណាចក្រកម្ពុជា វិញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។
ការប្រកួតជ្រើសរើសជើងឯកពិភពលោក (FINA World Championships 2022) ធ្វើឡើងរៀងរាល់ ១ឆ្នាំម្ដង។ ហើយលើកទី១៩ ឆ្នាំ២០២២នេះ បានលើកពេលជាច្រើនលើកច្រើនសារដោយសារកូវីដ-១៩៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


