កីឡា
ហេតុអ្វី World Games ដែលប៉េតង់ខ្មែរឈ្នះមេដាយមាស២មិនសូវល្បីដូច អូឡាំពិក?
ព្រឹត្តិការណ៍ប្រកួត«កីឡាពិភពលោក ឬ World Games»ហាក់ដូចជាថ្មីសម្រាប់កម្ពុជា និងទើបតែស្គាល់ព្រឹត្តិការណ៍នេះនៅពេលកីឡាប៊ូល និងប៉េតង់កម្ពុជាចេញទៅប្រកួតឆ្នាំ២០២២នេះនៅសហរដ្ឋអាមេរិក និងឈ្នះបានមេដាយមាស២គ្រឿង។

តាមពិតទៅកីឡា World Games នេះជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដែលប្រភេទកីឡាទាំងអស់នោះមិនមានការប្រកួតនៅក្នុងកីឡាអូឡាំពិក។ កីឡានេះរៀបចំការប្រកួតរាល់៤ឆ្នាំម្តង និងមួយឆ្នាំ បន្ទាប់ពីកីឡាអូឡាំពិករដូវក្តៅ។ កីឡាពិភពលោកនេះរៀបចំ និងគ្រប់គ្រងដោយសហព័ន្ធកីឡាពិភពលោកអន្តរជាតិ (IWGA) ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
គិតត្រឹមឆ្នាំ២០២២នេះគឺជាការប្រកួតលើកទី១១នៃព្រឹត្តិការណ៍ World Games បន្ទាប់ពីរៀបចំការប្រកួតលើកដំបូងនៅទីក្រុង Santa Clara សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨១។ សហព័ន្ធកីឡាពិភពលោកអន្តរជាតិ (IWGA) មានសហព័ន្ធជាតិជាសមាជិកអន្តរជាតិចំនួន៣៧។

និយាយឲ្យខ្លីងាយយល់គឺ World Games ជាព្រឹត្តិការណ៍ប្រកួតរាល់ប្រភេទកីឡាដែលមិនមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយក៏មិនសូវមានកេរ្តិ៍ឈ្មោះល្បាញទូទាំងពិភពលោកឡើយ។ ជាទូទៅ កីឡាប្រហែលជា៣០ប្រភេទត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការ ហើយអត្តពលិកសុទ្ធតែជម្រើសឆ្នើមៗរបស់ប្រទេសជាសមាជិកនីមួយៗចូលរួមប្រកួត ដូច្នេះមានន័យថា ការប្រកួតប្រជែងគឺកម្រិតស្តង់ដាខ្ពស់។
សម្រាប់កម្ពុជាគឺជាលើកដំបូងដែលបានបញ្ជូនកីឡាប៊ូល និងប៉េតង់ទៅចូលរួមប្រកួតតាមការអញ្ជើញរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក។ កម្ពុជាបញ្ជូនទៅតែកីឡាការិនីប៊ូល និងប៉េតង់តែ២រូបប៉ុណ្ណោះគឺ អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ហើយប្រកួតតែ២វិញ្ញាសា ប៉ុន្តែទទួលបានជោគជ័យ១០០%ពោលគឺឈ្នះមេដាយមាសទាំងពីរវិញ្ញាសាតែម្តង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ