កីឡា
តើ Messi វិលត្រលប់មក Barca វិញទេ ខណៈអ្នកចាត់ការក្លិបនិយាយថា “មិនអាចទៅរួចទេ ប៉ុន្តែអនាគតប្រហែលអាច”
អ្នកចាត់ការក្លិប FC Barcelona លោក Xavi Hernandez បាននិយាយថា Lionel Messi ត្រលប់មកវិញ គឺ “មិនអាចទៅរួចទេ” នៅពេលនេះ ប៉ុន្តែមិនមែនមានន័យថាបិទទ្វារក្នុងការនាំយករូបគេត្រលប់មកវិញនាពេលអនាគតផងដែរ។

ប្រធានក្លិប Barca លោក Joan Laporta បានប្រាប់ ESPN កាលពីសប្តាហ៍មុនថា លោកចាត់ទុកវាជាទំនួលខុសត្រូវរបស់លោកក្នុងការធានាថា Messi មានការបញ្ចប់អាជីពដ៏អស្ចារ្យ នៅកីឡដ្ឋាន Camp Nou បន្ទាប់ពីការចាកចេញដ៏ឈឺចាប់របស់គេ កាលពីរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ Xavi បានបដិសេធឱកាសនៃការចុះហត្ថលេខាឡើងវិញ Messi ពីក្លិប Paris Saint-Germain ដែលទើបតែបានចូលរួមជាមួយក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ កាលពីរដូវកាលមុន ដោយសារតែ Barca មិនអាចមានលទ្ធភាពបន្តកិច្ចសន្យារបស់គេបាន។
Xavi បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Dallas មុនការប្រកួតមិត្តភាពទល់នឹង Juventus កាលពីថ្មីៗនេះថា៖ «Leo មានកិច្ចសន្យា ដូច្នេះវាមិនអាចទៅរួច មិនអាចទៅរួច។ វាមិនសមហេតុផលទេក្នុងការនិយាយអំពី Messi គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក និងល្អបំផុតដែលមិនធ្លាប់មាន។ លោកប្រធានក្លិប បាននិយាយរួចហើយថា គាត់សង្ឃឹមថារឿងរបស់ Messi មិនទាន់បញ្ចប់ជាមួយ Barcelona ទេ។ យើងនឹងឃើញនៅពេលអនាគត ប៉ុន្តែពេលនេះ វាគឺមិនមែនជាពេលវេលាដែលត្រូវនិយាយអំពី Leo នោះទេ វាជាពេលដែលត្រូវនិយាយអំពីកីឡាករដ៏រំភើបដែលយើងមាននៅទីនេះ»។
យុគសម័យក្រោយ Messi បានពង្រឹងឡើងសម្រាប់ Barcelona នៅរដូវក្តៅនេះជាមួយនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Robert Lewandowski និង Raphinha។ ក៏ដូចជាកម្លាំងប្រយុទ្ធផ្សេងទៀតដែលបាននាំមកតាំងពីខែមករា ដូចជា Ferran Torres និង Pierre-Emerick Aubameyang ជាដើម។

Messi នឹងមានអាយុ ៣៦ ឆ្នាំ នៅពេលកុងត្រារបស់គេផុតកំណត់ជាមួយ PSG នៅឆ្នាំ ២០២៣ ប៉ុន្តែរបាយការណ៍បន្តភ្ជាប់ការត្រលប់មកវិញជាមួយនឹង Barca។ បន្ទាប់ពីការអត្ថាធិប្បាយរបស់ លោក Laporta ទៅកាន់ ESPN សារព័ត៌មាន Diario Sport បានរាយការណ៍ថា Xavi បានស្នើសុំឱ្យប្រធានក្លិបព្យាយាមចុះហត្ថលេខាលើរូបគេ នៅលើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ។
គួររំលឹកថា ការចាកចេញរបស់ Messi ពីក្លិបនៅតំបន់ Catalan នេះ បានបន្សល់ទុកនូវរសជាតិជូរចត់។ គេបានត្រៀមខ្លួនទទួលយកប្រាក់ខែទាបជាងកិច្ចសន្យាចាស់ដើម្បីបន្តស្នាក់នៅ ប៉ុន្តែ Barca នៅតែមិនអាចផ្ដល់តម្លៃប្រាក់ខែដែលសមនឹងតម្លៃខ្លួនរបស់គេ ក្នុងការកំណត់ចំណាយដែលកំណត់ដោយ LaLiga។
Laporta ធ្លាប់និយាយអំពីបំណងចង់ឃើញ Messi ត្រលប់មកវិញនៅ Barca ជាកន្លែងដែលគេបានឈ្នះ Ballon d’Or ចំនួន ៦ ដង ក៏ដូចជាបំបែកកំណត់ត្រារបស់ក្លិបសម្រាប់ការស៊ុតបញ្ចូលទី ៦៧២គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៧៨ លើក៕
ប្រភព៖ ESPN
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


