កីឡា
Conor Nestor ក្រោយឈ្នះគីរីវង់ ១០-០ កីឡាករមានអារម្មណ៍មិនល្អក្រោយពីការចាញ់សប្ដាហ៍មុន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រលប់មករកជ័យវិញ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ឆ្នាំ ២០២២ ដោយលទ្ធផល ១០-០ លើគីរីវង់សុខសែនជ័យ នាជំនួបសប្ដាហ៍ទី ១៥ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយចាញ់ វិសាខា កាលពីសប្ដាហ៍មុន។

១០ គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ មិន រតនៈ ៤ គ្រាប់, Marcus Haber ២ គ្រាប់, គឹម សុខយុទ្ធ ២ គ្រាប់ និង នី សុខរី ជាមួយ សុខ សំណាង ម្នាក់ ១ គ្រាប់។
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបញ្ជាក់ក្រោយចប់ការប្រកួតថា៖ «ជារឿងល្អមួយ ដែលយើងត្រលប់មកតាមការចង់បានវិញ បន្ទាប់ពីបរាជ័យកាលពីសប្ដាហ៍មុន ពិតជាការបង្ហាញទម្រង់លេងដ៏ល្អមួយ និងបានបង្ហាញការលេងដ៏អស្ចារ្យមួយ ហើយខ្ញុំគិតថាការរក្សាសំណាញ់ទីក៏ជារឿងមួយល្អដែរ ខ្ញុំពិតជាពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុម។»

«កីឡាករមានអារម្មណ៍មិនល្អក្រោយពីការចាញ់សប្ដាហ៍មុន ប៉ុន្តែពួកយើងត្រួតពិនិត្យការលេងរបស់យើងឡើងវិញ ហើយខ្ញុំគិតថាយើងបានបង្កើតឱកាសល្អបានច្រើនជាង អាចជាក្រុមដែលមានភាពល្អប្រសើរជាង។ នេះគឺជាបាល់ទាត់ អ្នកអាចមានឱកាសល្អជាច្រើន ប៉ុន្តែពុំអាចចាប់យកវាបាន ពួកយើងប្រហែលបង្កើតកំហុសតិចតួច ជាងការបង្កើតកំហុសធំ ប៉ុន្តែអ្វីដែលអ្នកចង់ឃើញនោះគឺកូនក្រុមមានប្រតិកម្មបានល្អ និងអ្វីដែលគួរឆ្លើយតបចំពោះកូនក្រុមថ្ងៃនេះ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នៅកាន់កាប់កំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ ២០២២ ត្រឹមសប្ដាហ៍ទី ១៥ ដោយមាន ៣៨ ពិន្ទុ ហើយក្រុមលេខ ២ វិសាខា តាមពីក្រោយ ១០ ពិន្ទុ។ សប្ដាហ៍ក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប ភ្នំពេញក្រោន៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣៨ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


