កីឡា
យុវជនព្រះខ័នរាជស្វាយរៀង ម្នាក់គត់មានឈ្មោះក្នុងក្រុមជម្រើសជាតិ U-20 កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្មីៗនេះបានធ្វើការកោះហៅកីឡាករចំនួន ២៩នាក់ ដើម្បីចូលរួមហ្វឹកហាត់ ដំណាក់កាលទី១ ត្រៀមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ ឬ (AFC U-20 Asian Cup) នៅប្រទេសតាជីគីស្ថាន ខែកញ្ញា ខាងមុខ។

ក្នុងចំណោមកីឡាករ ២៩នាក់ មានមកពីក្លិបចំនួន ១១នៅក្នុងលីគកំពូលកម្ពុជា និងលីគទី២ កម្ពុជា ក្នុងនោះរួមមាន យុវជនសាលាបាល់ទាត់ជាតិបាទី ៨នាក់, ព្រៃវែង ៤នាក់, សូលទីឡូអង្គរ ៣នាក់, គីរីវង់សុខសែនជ័យ ៣នាក់, ភ្នំពេញក្រោន ២នាក់, អាស៊ីអឺរ៉ុបយូណាយធីត ២នាក់, អង្គរថាយហ្គឺរ ២នាក់, វិសាខា ២នាក់, ណាហ្គាវើលដ៍ ១នាក់, កងយោធពលខេមរភូមិន្ទ ១នាក់, និងព្រះខ័នរាជស្វាយរៀង ១នាក់ នោះគឺ ជូ ស៊ិនទី។
យុវជនទាំង ២៩នាក់នេះ នឹងត្រូវហ្វឹកហាត់ ១ថ្ងៃរៀងរាល់សប្ដាហ៍ ដើម្បីជាការផ្សំបញ្ជូលគ្នា រួចទើបចែកជាដំណាក់កាលផ្សេងទៀតដើម្បីជម្រុះកីឡាករនៅសល់ ២៣នាក់ចុងក្រោយ ខណៈកីឡាករដែលជម្រុះក៏នៅមានសិទ្ធិក្នុងនាមជាកីឡាករបញ្ជីបម្រុង បានសេចក្ដិថាអាចកោះហៅវិញនៅពេលក្រោយករណីមានជំងឺកូវីដ-១៩។


ពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification ound) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។
ដើម្បីបានឡើងទៅវគ្គបន្ត U-20 កម្ពុជា ដាច់ខាតត្រូវតែឈរលេខ១ ក្នុងពូល ជាកៅអីឡើងដោយស្វ័យប្រវត្តិ ខណៈក៏អាចឡើងផងដែរ ក្នុងនាមជាក្រុមលេខ២ល្អ ដោយត្រូវប្រៀបធឿបជាមួយពូលចំនួន ៩ផ្សេងទៀត ហើយយកតែ ៥ក្រុមប៉ុណ្ណោះឡើអទៅជុំផ្ដាច់ព្រ័ត្រ ដែលគេប្រកួតនៅប្រទេសអ៊ូសបីគីស្ថាន នាខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


