Connect with us

កីឡា

ពានសម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ទាំងស្រុងនៅល្ងាចនេះ

បានផុស

នៅ

ការប្រកួតពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ការប្រកួតជើងទី ២ ទាំងស្រុងនៅថ្ងៃពុធ ទី ១៧ ខែសីហា ឆ្នាំ ២០២២ នេះ ដោយមាន ៤​គូ ដ្បិត​កាលពី​សប្ដាហ៍​មុន​មាន ៤ ​គូ​ បានបញ្ចប់ និង​រកឃើញ​ក្រុម​ឡើង​វគ្គ​បន្ត​រួចមកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន វេលា​ម៉ោង ៣:៣០​ នាទី​រសៀល​នេះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ ក្លិប​បាល់ទាត់​កោះកុង​។ ការប្រកួត​ចាត់ទុកថា​នឹង​ជក់ចិត្ត​ផងដែរ ដ្បិត​កាលពី​ជើង​ទី ​១ អង្គ​រថា​យ​ហ្គឺ​រ យកឈ្នះ កោះកុង យ៉ាង​តានតឹង ១-២​។

​គូ​ទី​ ២ ភ្នំពេញ​ក្រោ​ន ត្រូវ​ស្វាគមន៍ ព្រៃវែង​អេ​ហ្វ​ស៊ី នៃ​លី​គ​ទី​ ២ នៅ​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន វេលា​ម៉ោង ៦:៣០​ នាទី​ល្ងាច​។ កាលពី​ជើង​ទី ​១ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ ព្រៃវែង ០-១​។ ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ល្អ​រៀងខ្លួន​នៅក្នុង​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ពោលគឺ​ភ្នំពេញ​ក្រោ​ន ធ្លាប់​ឈ្នះ​ជើងឯក ២ ​ដង ខណៈ​ព្រៃវែង ធ្លាប់បាន​លេខ​ ៣ ម្ដង​ក្នុង​ឆ្នាំ​ដំបូង​របស់គេ ដែល​កាលនោះ​យកឈ្នះ​លើ​ភ្នំពេញ​ក្រោ​ន ផ្ទាល់​តែម្ដង​ដោយ​លទ្ធផល​មិនគួរ​ឱ្យ​ជឿ ៤-២​។​

​គូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​ម្ចាស់​ជើងឯក ៤ ​សម័យកាល សមាគម​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) នឹងត្រូវ​ស្វាគមន៍ ក្លិប​បាល់ទាត់​នគរបាលជាតិ នៅវេលា​ម៉ោង ៦:៣០​ នាទី​ល្ងាច​ដូចគ្នា នា​កីឡដ្ឋាន​ខ​.​ភ​.​ម​។ កាលពី​ជើង​ទី ​១ ទ័ព បាន​យកឈ្នះ ប៉ូលីស ១-២​។ បញ្ជាក់ថា​ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ BTV News​។​

​គូ​ចុងក្រោយ ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា នឹង​ទៅសួរសុខទុក្ខ​ម្ចាស់ផ្ទះ ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​គីរីវង់ វេលា​ម៉ោង ៣:៣០​ នាទី​រសៀល​។ ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ BTV News ផងដែរ ដ្បិត​ក្រឡេក​ទៅ​លទ្ធផល​ជើង​ទី​ ១ អគ្គិសនី​កម្ពុជា បាន​យក​ឈ្នះ​គីរីវង់ ៣-២​។​

​បញ្ជាក់ថា ក្រុម​ឈ្នះ ៤ ​ល្ងាច​នេះ​នឹងត្រូវ​ឡើងទៅ​វគ្គ ៨ ​ក្រុម​ចុងក្រោយ ដែលមាន ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​, បឹងកេត និង​ណាហ្គា​វើ​លដ៍ អង្គុយ​រង់ចាំ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ

សន្តិសុខសង្គម៣៤ នាទី មុន

នគរបាលសម្រេចបញ្ជូនលោក ដែន សូនី ទៅតុលាការ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ អភិក្រមទាំង៥របស់សម្ដេចតេជោ ជាសារដាស់តឿនឱ្យមន្ត្រីធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការណ៍រវាង CIRD ជាមួយក្រុមហ៊ុន Kosher Climate India Pvt. Ltd. “គម្រោងកែលម្អបច្ចេកទេសផលិតស្រូវ តាមរយៈឥណទានកាបូនសម្រាប់កសិករ”

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីការទូតមួយរូប ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា

Sokha Hotels

ព័ត៌មានពេញនិយម