កីឡា
កូនប្រុស Beckham កំពុងមានស្នេហាជាមួយកីឡាការិនីកាណាដា អតីតមិត្តស្រីរបស់ Alphonso
មិនយូរប៉ុន្មានបន្ទាប់ពីបែកគ្នាជាមួយ Mia Regan កូនប្រុសរបស់វីរបុរសអង់គ្លេស David Beckham ក៏ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយកីឡាការិនី Jordyn Huitema។

យោងតាមទស្សនាវដ្ដី Hello បានឱ្យដឹងថា Romeo Beckham ទើបតែបានដើរលេងជាមួយកីឡាការិនី Jordyn Huitema នៅ Disneyland ក្នុងរដ្ឋ Florida (សហរដ្ឋអាមេរិក)។

ទោះជាគូស្នេហ៍វ័យក្មេងមួយគូនេះ មិនបានបង្ហោះរូបថតជាមួយគ្នាក៏ដោយ ក៏អ្នកទាំងពីរនៅតែមានមន្ទិលទាក់ទងនឹងគូស្នេហ៍។ គណនីបណ្តាញជាច្រើនបានរកឃើញថា Romeo Beckham តែងតែចុចចូលចិត្តរូបរបស់កីឡាការិនីរូបនេះនៅលើបណ្តាញសង្គម។
ដំណឹងដែលថា Romeo មានមិត្តស្រីថ្មីបានផ្ទុះឡើងមិនយូរប៉ុន្មានក្រោយបែកគ្នាជាមួយស្រីស្អាត Mia Regan។ ប្រភពស្និទ្ធនឹងគូស្នេហ៍បានបង្ហើបថាអ្នកទាំងពីរបានបែកគ្នាដោយសន្តិវិធី។ ទោះបីជាខូចចិត្តក៏ដោយ Romeo និង Regan នៅតែគាំទ្រគ្នាទៅវិញទៅមក។ ថ្មីៗនេះ តារាម៉ូដែលរូបនេះបានផ្ញើសារអបអរសាទរពេល Romeo ស៊ុតបញ្ចូលទីឲ្យក្លិបរបស់ខ្លួន។

Romeo (វ័យ១៩ឆ្នាំ) បច្ចុប្បន្នដើរតួជាខ្សែប្រយុទ្ធសម្រាប់ក្លិប Inter Miami II ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា ជាក្លិបដែលឪពុករបស់គេផ្ទាល់។ កូនប្រុសទីពីររ បស់ David Beckham ទំនងជាត្រូវបានដំឡើងមកលេងក្រុមធំ និងលេងនៅលីគកំពូលអាមេរិក (MLS) នាពេលខាងមុខនេះ។
ដោយឡែកកីឡាការិនី Jordyn Huitema (វ័យ២១ឆ្នាំ) ទើបតែបញ្ចប់ស្នេហារយៈពេល ៥ ឆ្នាំជាមួយកីឡាករ Alphonso Davies របស់ក្លិប Bayern Munich ។ នាងបានចាកចេញពីក្លឹប PSG កាលពីរដូវក្តៅមុន ហើយឥឡូវនេះលេងឱ្យក្លិប OL Reign (លីគនារីអាមេរិក)។ កីឡាការិនីរូបនេះមានរូបរាងសិចស៊ី និងមានទេពកោសល្យជាមួយបាល់ទាត់ផងដែរ៕


អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


