កីឡា
បាល់ទះកម្ពុជា ដាក់គោលដៅមេដាយមាស ឬយ៉ាងតិចណាស់រក្សាមេដាយសំរឹទ្ធ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣
ថ្មីៗនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទើបទទួលបានមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតស៊ីហ្គេម លើប្រភេទកីឡាបាល់ទះបុរស ក្នុងសាល ខណៈឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា ស៊ីហ្គេម២០២៣ ដាក់គោលដៅយកមេដាយមាស ឬយ៉ាងតិចណាស់រក្សាមេដាយសំរឹទ្ធ។
អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ដូច្នេះ គឺនៅក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទះ ៤នាក់ទល់៤នាក់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ ដែលមានសមាជិកចំនួន ១៣ក្រុម ចូលរួមប្រកួត។

ជាមួយនឹងការឈ្នះមេដាយសំរឹទ្ធ លើកដំបូង មេដាយមាស នៅតែជាគោលដៅចម្បងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែអនុរដ្ឋលេខាធិការ ដែលទទួលបន្ទុកកិច្ចការកីឡារូបនេះ បានសង្កត់ធ្ងន់ថា ទោះមិនអាចសម្រេចបាននូវការឈ្នះមេដាយមាស ប៉ុន្តែយ៉ាងហោចណាស់ត្រូវតែបន្ថែមមេដាយសំរឹទ្ធ បន្ថែមទៀត។
ឯកឧត្តម ស សុខា មានប្រសាសន៍ថា «យើងគិតថា២០២៣ អាចនៅសល់ពេលវេលាច្រើន យូរ ប៉ុន្តែស្អែកខានស្អែក យើងកុំមើលរលងពេលវេលា ពីព្រោះឥលូវនេះ ប្រទេសជិតខាងរបស់យើង តាមរយៈការដែលយើងបានលេខ៣ ប្រទេសមួយចំនួនក៏បានប្ដូរគ្រូ ប្រទេសមួយចំនួនក៏បានរើសកីឡាករថ្មីតែម្ដង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម២០២៣។ អ៊ីចឹងហើយខ្ញុំគិតថា បើយើងខិតខំប្រឹងប្រែង យើងនឹងមានគុណភាពខ្ពស់ ហើយជាពិសេសនឹងអាចនៅក្នុងចំណោមក្រុមកំពូលទាំង៣ (Top 3)។»

«ខ្ញុំលើកស៊ីហ្គេមច្រើន ដោយសារតែស៊ីហ្គេមនេះជាម៉ែត្រវាស់មួយ ដែលយើងត្រូវតែតម្រង់ទិសក្នុងគោលដៅដើម្បីដណ្ដើមមេដាយមាសជូនជាតិ មាសឬមិនមាសជារឿងមួយផ្សេងទៀត ប៉ុន្តែយ៉ាងតិចណាស់ដណ្ដើមមេដាយជូនជាតិ យ៉ាងតិចណាស់រក្សានូវមេដាយលេខ៣ (មេដាយសំរឹទ្ធ) ដែលយើងទទួលបាន ឲ្យនៅក្នុងដៃបន្ថែម»។ សម្ដីរបស់ឯកឧត្តម ស សុខា។
សូមបញ្ជាក់ថា បាល់ទះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រៀមវិញ្ញាសា៤ គឺបាល់ទះក្នុងសាល (បុរស-នារី) និងបាល់ទះលើឆ្នេរខ្សាច់ (បុរស-នារី)៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


