Connect with us

កីឡា

កញ្ញា​​ប្រធាន​​ក្លឹប​«និរោធន៍​​មាន​​ជ័យ»ពិបាក​​រឿង​​ក្លឹប​​ផ្សេង​​អូស​ទាញ​កីឡាករ

បានផុស

នៅ

ក្លឹប​ប្រដាល់​គុន​ខ្មែរ«ថ្មគោល​ពោធិ៍​សែន​ជ័យ និង​ និរោធ​ន៍មាន​ជ័យ» ត្រូវ​បាន​ប្តូរ​ទៅ​ទី​តាំង​ថ្មី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដោយ​មាន​ឧកញ៉ា​ម្នាក់​ជួយ​​ឧបត្ថម្ភ​​ក្នុង​ការ​​សាង​សង់ និង​ដំណើរ​ការ​ក្លឹប​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ផល លក្ខិណា ដែល​ជា​ប្រធាន​ក្លឹប«និរោធ​មាន​ជ័យ» បាន​ប្រាប់​ថា ក្រោយ​ពេល​​ដំណើរ​ការ​ក្លឹប​នៅ​ទី​តាំង​ថ្មី​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ បញ្ហា​លំបាក​នៅ​តែ​ដដែល​គឺ​រឿង​​ក្លឹប​ប្រដាល់​ដទៃ​អូស​ទាញ​យក​កីឡាករ​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប​ខ្លួន។

ទីតាំង​ក្លឹប​ថ្មី

លក្ខិណា បាន​និយាយ​ថា ៖«​បញ្ហា​កើត​មាន​យូរ​ហើយ។ មិន​មែន​ថ្មី​ៗ​ទេ​គឺ​តាំង​ពី​លោក​ប៉ា​​លា​ចាក​លោក​។ តាំង​ពី​ប៉ា​របស់​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​ជា​អ្នក​ដឹក​នាំ និង​គ្រប់​គ្រង​ក្លឹប​ប្រដាល់​បន្ត ហើយ​ជួប​បញ្ហា​ក្លឹប​ផ្សេង​​​អូយ​ទាញ​​កីឡាករ​របស់​ក្លឹប​ខ្ញុំ​ទៅ​ចូល​រួម​ជា​មួយ​គេ។ យើង​ជា​ស្រី​ដឹក​នាំ​ក្លឹប​​ប្រដាល់​ ហើយ​ក្មេង​​ទៀត​ ​ដល់​អីចឹង ក្លឹប​ខ្លះ​គេ​ល្អ គេ​ល្បី​ក៏​អូយ​ទាញ​យក​កីឡាករ​ល្អ​ៗ​ពីយើង»។

កញ្ញា​ប្រធាន​ក្លឹប​ដែល​ជា​គ្រូ​បង្រៀន​ឯកជន​បាន​បន្ត​ថា ៖«ដឹង​ស្រាប់ ​កាល​ណា​មាន​ក្លឹប​ផ្សេង​អូយ​ទាញ កីឡាករ​ខ្លះ​ចង់​ទៅ ព្រោះ​​គិត​ថា នៅ​ក្លឹប​ថ្មី​ឆាប់​ល្បី​។ អ្នក​ខ្លះ​និយាយ​ថា នៅ​ហ្នឹង​មិន​កើត​ទេ ទៅ​ក្លឹប​​​គេ​ទៅទើប​ឆាប់​ល្បី។ អ្នក​ដែល​សុំ​ទៅ​សុទ្ធ​តែ​និយាយ​ថា ដោះ​លែង​ឲ្យ​គេ​មាន​អនាគតទៅ។ ដល់​​​អីចឹង​ ខ្ញុំ​មាន​អារម្មណ៍​ថា ក្លឹប​របស់​ខ្ញុំ​អត់​អនាគត​ទេ​មើល​ទៅ! ព្រោះ​អី​តាំង​ពី​ចូល​ហាត់​ដំបូង តាំង​ពី​អត់​ចេះ​​អី​បន្តិច​សោះ​រហូត​ដល់​ចេះខ្លាំង​ គឺ​នៅ​ក្លឹប​របស់​ខ្ញុំ​អត់​មាន​អនាគត​ទេ?

សព្វ​ថ្ងៃ​នេះ ក្លឹប​ប្រដាល់​គុន​ខ្មែរ«ថ្មគោល​ពោធិ៍​សែន​ជ័យ, និរោធន៍​​មាន​ជ័យ»​មិន​មាន​កីឡាករ​ប្រដាល់​ច្រើន​ទេ ​ដោយ​សារ​តែ​កីឡាករ​ខ្លះ​មាន​បញ្ហា​របួស ខ្លះ​មាន​បញ្ហាពាក់​ព័ន្ធ​នឹង​វិន័យ ​ស្រប​ពេល​នឹង​​បញ្ហា​អូស​ទាញ​របស់​ក្លឹប​ផ្សេង។

ម្ចាស់​ក្លឹប​ប្រដាល់​គុន​ខ្មែរ​«និរោធន៍​​មាន​ជ័យ» និង«​ថ្ម​គោល​ពោធិ៍​សែន​ជ័យ»​កញ្ញា ផល លក្ខិណា បាន​កំពុង​បារម្ភ​បាត់​បង់​ក្លឹប​ដែល​ជា​កេរ​របស់​ឪពុក​នាង​គឺ​លោក​គ្រូ ឯម ចន្ទសុផល ជា​ស្ថាបនិក និង​ជា​គ្រូ​បង្ហាត់​ប្រដាល់​ដ៏​ល្បី​ល្បាញ។

លោកគ្រូ​​ប្រដាល់ ឯម ច័ន្ទសុផល ដែល​ជា​ឪពុក​របស់​កញ្ញា ផល លក្ខិណា  ជា​ស្ថាបនិក​ប្រដាល់​គុន​ខ្មែរ​«និរោធ​មាន​ជ័យ»​និង«​ថ្ម​គោល​ពោធិ៍​សែន​ជ័យ»ដែល​បាន​បណ្តុះ​បណ្តាល និង​បង្កើត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​ដែល​មាន​មួយ​ចំនួន​បាន​ឈ្នះ​ខ្សែ​ក្រវាត់ និង​ជា​ជើង​ឯក​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម