កីឡា
លោក Barnett ឧបត្ថម្ភជម្រើសជាតិចំបាប់១៥នាក់ម្នាក់ៗ៣០០ដុល្លារទៅហាត់នៅចិន
កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា១៥រូបស្ថិតក្នុងចំណោមអត្តពលិក១៦១រូបលើ១២ប្រភេទកីឡាគ្រោងនឹងចេញដំណើរទៅប្រទេសចិនថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីហ្វឹកហាត់រយៈពេលវែងក្រោមការឧបត្ថម្ភទាំងស្រុងពីរដ្ឋាភិបាលប្រទេសចិន។

មុនពេលចេញដំណើរទៅប្រទេសចិន លោក Casey Barnett ជាជនបរទេសដែលជាអនុប្រធានសសហព័ន្ធកីឡាចំបាប់កម្ពុជាបានឧបត្ថមថវិកាដល់ក្រុមគ្រូជំនួយ កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាចំនួន១៥រូប ដែលក្នុងម្នាក់ៗទទួលបាន៣០០ដុល្លារអាមេរិក សម្រាប់ទុកជាប្រាក់ហោប៉ៅក្នុងការស្នាក់នៅហ្វឹកហាត់ រយ:ពេល៦ខែ មុនពេលស៊ីហ្គេម មកដល់។
ការទៅហ្វឹកហាត់រយៈពេលរហូតដល់៦ខែនេះគឺជាការត្រៀមខ្លួនសម្រាប់ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
កាលពីម្សិលមិញ ក្រុមគ្រូបង្វឹក ថ្នាក់ដឹកនាំ និងអត្តពលិក ជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ១២ប្រភេទកីឡាបានជួបថ្នាក់ដឹកនាំមុនពេលដំណើរទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិនដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បានចាត់ទុកដំណើរទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរគឺឃាបេសកកម្មពិសេសសម្រាប់ជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«សូមកីឡាករ កីឡាការិនីទាំងអស់ត្រូវយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្តខិតខំហ្វឹកហាត់ឲ្យបានមុតមាំបំផុត ដើម្បីស្រូបទាញមកវិញនូវសិទ្ធផល គុណផលកីឡាកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាកម្ពុជាទាំងមូល ហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត និងចាត់ទុកថា នេះជាបេសកកម្មពិសេស ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣»។

កីឡាទាំង១២ប្រភេទនោះគឺ ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។ ពួកគាត់នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


