កីឡា
លោក ស៊ន អេលីត ហួសចិត្តនឹងអ្នកយកកីឡាករខ្មែរទៅវ៉ៃនៅថៃឲ្យតម្លៃទាប
លោក ស៊ន អេលីត ដែលជាគ្រូបង្វឹក និងអ្នករៀបចំការប្រកួតប្រដាល់គុនខ្មែរដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាបានហួសចិត្តនឹងអ្នកផ្គូផ្គង (ប្រូម៉ូទ័រ) ដែលបានទាក់ទងលោកដើម្បីយកកីឡាករទៅប្រកួតនៅកម្មវិធីធំប្រទេសថៃ ប៉ុន្តែបានផ្តល់តម្លៃខ្លួនទាប។

លោកបាននិយាយថា ៖«ប្រហែល២សប្ដាហ៍មុន មានប្រូម៉ូតទ័រម្នាក់ទាក់ទងមកខ្ញុំ សុំសិស្សក្លិប នាយកដ្ឋានអង្គរក្ស ប្រកួត នឹងង ប៉.ត.ថ នៅ Thai Fight។ តែខ្ញុំតបថា ខ្ញុំគ្មានពេលទំនេរ នាំកីឡាករខ្មែរទៅឲ្យគេវាយបំបាក់ទេ»។
លោកបានបន្តថា ៖«ស្រាប់តែថ្ងៃនេះ មានគេទាក់ទងមកម្ដងទៀតសុំ មឿន សុខហ៊ុច ទៅប្រកួតនឹង សែនឆ័យ ដោយផ្ដល់តម្លៃខ្លួន២ម៉ឺនបាត ប្រមាណ $540»។

«ខ្ញុំអង្គុយគិត ហួសចិត្ត ហេតុអីយកលំដាប់ជួរមុខយើង ទៅប៉ះ legend ស្រុកគេ តែឲ្យតំលៃខ្លួនសឹងមិនលើសប្រកួតក្នុងស្រុក។ ថៃមិនឲ្យតម្លៃខ្មែរ ឬមានក្រុមមេខ្យល់ទម្លាក់តម្លៃ? ត្រឹម $540 នៅវាយស្រុកខ្មែរក៏បាន។ កិត្តិយសនរណាមិនចង់បាន តែបន្ថោកតាំងពីដំបូងយើងម្ដេចព្រមលូនក្រាប»។
សម្រាប់ការប្រកួតនៅក្នុងស្រុករបស់កីឡាករគុនខ្មែរជួរមុខមួយចំនួនក៏ទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ដែរអាចចន្លោះពី៤០០ទៅ៦០០ដុល្លារ ហើយលោក ស៊ន អេលីត ក៏ធ្លាប់បានប្រាប់ថា គ្រោងនឹងផ្តល់តម្លៃខ្លួនរហូតដល់១០០០ដុល្លារសម្រាប់កីឡាករជួរមុខដែលជាម្ចាស់មេដាយមាសស៊ីហ្គេម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ