ព័ត៌មានជាតិ
ឱកាសល្អសម្រាប់យុវជនក្នុងការប្រកួតពីបញ្ហាបរិស្ថាន!
ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសយុវជននៅភ្នំពេញប្រកួតក្នុងកម្មវិធីពិភាក្សាទាក់ទងជាមួយបញ្ហាបរិស្ថានសម្រាប់ឆ្នាំ២០២៣។ ក្រសួងបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

កម្មវិធីប្រកួតស្តីពី “វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបញ្ហាបរិស្ថានឆ្នាំ២០២៣” នឹងធ្វើឡើងរយៈពេល២ថ្ងៃគឺ នៅថ្ងៃទី១ និងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ កម្មវិធីប្រកួតរៀបចំឡើងក្នុងគោលបំណងលើកស្ទួយការសិក្សាស្រាវជ្រាវ ការជជែកពិភាក្សា និងដេញដាលមតិ ព្រមទាំងការស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានរបស់យុវជនកម្ពុជា។
ចំពោះលក្ខខណ្ឌក្នុងការចូលរួមនោះគឺ យុវជនដែលមានពិការភាពត្រូវបានលើកទឹកចិត្តឱ្យចូលរួមប្រកួត និងយុវជនដែលជាសិស្សនិស្សិត កំពុងសិក្សាកម្រិតវិទ្យាល័យ និងឧត្តមសិក្សានៅភ្នំពេញ។
មុននឹងចូលរួមប្រកួតបាន បេក្ខជនត្រូវឆ្លងកាត់នូវលក្ខខណ្ឌផ្សេងៗដែលក្រសួងបានដាក់ជូនដូចជា ពាក្យសុំចូលរួមប្រកួតមួយច្បាប់ និងអត្ថបទស្រាវជ្រាវ១ច្បាប់។ ចំពោះគំរូនៃអត្ថបទស្រាវជ្រាវអាចទាញយកតាមតំណរភ្ជាប់នេះបាន (http://bit.ly/3ldsoCD)។
សូមជម្រាបថា ប្រសិនជាយុវជនមានបំណងចង់ចុះឈ្មោះប្រកួតគឺដាក់នៅ នាយកដ្ឋានអប់រំបរិស្ថាន (ជាន់ទី៣) ទីស្តីការក្រសួងបរិស្ថាន ឬ តាមរយៈតេឡេក្រាម ០១៥ ៨៨៦ ៩៩០ / ០១២ ៣៦១ ៥៥២។ ថ្ងៃដែលផុតកំណត់ទទួលពាក្យគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


