កីឡា
គ្រូជម្រើសជាតិពេញចិត្ត Nick Taylor ខណៈសាមីខ្លួនសង្ឃឹមមានឱកាសម្ដងទៀត
លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានលើកសរសើរកីឡាករកូនកាត់ខ្មែរ-អាមេរិក Nick Taylor ថាល្អគ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិ បន្ទាប់ពីបានបង្ហាញខ្លួនប្រមាណ ៣០ នាទីក្នុងការប្រកួតទល់នឹង បង់ក្លាដែស កាលពីយប់មិញ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានផ្លាស់ប្ដូរចូលនៅនាទី ៦០ ពេលកម្ពុជាត្រូវបានបង់ក្លាដែស នាំមុខ ១-០។ រយៈពេលជាង ៣០ នាទី Nick បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ផងដែរ ជាពិសេសស្ទើរតែតចូលមួយគ្រាប់។ ជាមួយនឹងការបង្ហាញទម្រង់លេងបែបនេះ លោក Ryu Hirose បាននិយាយពី Nick Taylor ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ «ដូចដែលយើងបានឃើញ ទម្រង់លេងរបស់គាត់មិនជាបញ្ហាទេ ដោយយោងទៅលើការហ្វឹកហាត់ និងការប្រកួតថ្ងៃនេះ។ គាត់បានធ្វើឱ្យមានលក្ខខណ្ឌដ៏ខ្ពស់ បើទោះបីជាគាត់មិនអាចរកគ្រាប់បាល់ ប៉ុន្តែល្អគ្រប់គ្រាន់ហើយ គាត់គ្រប់គ្រាន់ដើម្បីក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិ។»


ដោយឡែកសាមីខ្លួន Nick Taylor វិញបានសម្ដែងមោទកភាពដែលបានលេងតំណាងជាតិ និងជាពិសេសចង់ចូលរួមម្ដងទៀតក្នុងពានជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup) នៅចុងឆ្នាំ ២០២២ នេះ។ «ខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែន សម្រាប់ការលេងឱ្យប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានឱកាសលេងនៅទីនេះទៀត ក្នុងពាន AFF Cup។» សម្ដីរបស់ Nick Taylor។
សូមបញ្ជាក់ថា Nick Taylor កើតឆ្នាំនៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


